ព័ត៌មានជាតិ
ក្រសួងអប់រំនឹងចងក្រងសៀវភៅណែនាំការប្រើប្រាស់ ICT យ៉ាងទូលំទូលាយសមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា
ក្រសួងអប់រំ យុវជន និងកីឡា នឹងចងក្រងសៀវភៅណែនាំការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)យ៉ាងទូលំទូលាយ សមា្រប់វិទ្យាស្ថានអប់រំកាយ និងកីឡា ដែលរួមបញ្ចូលបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពនៃការបង្រៀន ការរៀន និងការគ្រប់គ្រង។

គម្រោងចងក្រងសៀវភៅណែនាំនេះត្រូវបានបង្ហាញនៅក្នុងសិក្ខាសាលាស្តីពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍
(ICT)រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣ ដល់និង១៥ ខែមករា ឆ្នាំ២០២៥ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស។
លោក សុក ថា ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល បានថ្លែងអំណរគុណដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានជួយគាំទ្រទាំងធនធានថវិកា និងសម្ភារៈ សម្រាប់បម្រើដល់ការប្រើប្រាស់ ICT ក្នុងវិទ្យាស្ថាន។ បច្ចុប្បន្នដោយសារបច្ចេកវិទ្យា ICT មានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសជួយសម្រួលដល់ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំកាយ និងកីឡា។ លោកប្រធានក៏បានស្នើសុំដល់សិក្ខាកាមទាំងអស់សូមចូលរួមដោយសកម្មក្នុងការបង្កើតឯកសារណែនាំពីការប្រើប្រាស់បច្ចេកវិទ្យា ICT សម្រាប់ប្រើប្រាស់ក្នុងវិទ្យាស្ថានអប់រំកាយ និងកីឡា។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានថ្លែងអំណរគុណកោតសរសើរដល់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលបានសហការជាមួយនាយកដ្ឋានបរិវត្តកម្មឌីជីថលដែលបានខិតខំប្រឹងប្រែងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយគុណភាពស្របនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិនាពេលអនាគត ។

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរំលឹកថា កន្លងមកវិទ្យាស្ថានអប់រំកាយ និងកីឡា បានរៀបចំសិក្ខាសាលាដើម្បីបង្ហាញណែនាំពីទិដ្ឋភាពទូទៅនៃតួនាទីរបស់ ICT ក្នុងការបង្រៀន ការរៀន
ការគ្រប់គ្រង និងការកំណត់វិសាលភាពពីតំបន់សំខាន់ៗសម្រាប់ការរួមបញ្ចូល (ICT) បង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធ និងធនធានដើម្បីកំណត់អត្តសញ្ញាណសំខាន់ៗសេចក្តីព្រៀងសៀវភៅណែនាំសុវត្តិភាពឌីជីថលដើម្បីការអភិវឌ្ឍសៀវភៅសម្រាប់ការពារទិន្នន័យ សុវត្ថិភាពអ៊ីនធឺណិតតំណភ្ជាប់៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច