ព័ត៌មានជាតិ
រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ក្នុងភូមិទាំង ៨
អាជ្ញាធរ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសក្នុងភូមិទាំង ៨ ជាបន្តបន្ទាប់ នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ១ ដើម្បីលុបបំបាត់ជម្រកមូសខ្លា និងរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

ដោយមានការយកចិត្តទុកដាក់ និងណែនាំពី លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន អាជ្ញាធរទាំង ១៤ ខណ្ឌ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅមូលដ្ឋានខ្លួនជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។

គួររំលឹកថា លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅដើមខែមករានេះ ចាប់ពីល្ងាចថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៥ កម្មវិធីគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានការចូលរួមពី ការិយាល័យសុខាភិបាលមេគង្គ សហការជាមួយមណ្ឌលសុខភាព និងមន្ទីរបង្អែកនានា ក្នុងមូលដ្ឋានខណ្ឌនីមួយៗ ទាំង ១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បន្តចុះបាញ់ថ្នាំសម្លាប់សត្វមូលដ្ឋានតាមកម្មវិធីជារៀងរាល់ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។

ក្នុងនោះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ១ បានចាប់ផ្ដើមបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីការពារជំងឺគ្រុនឈាម ដោយធ្វើឡើងចាប់ផ្ដើមពីចំណុចភូមិថ្មី ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ២/-ចំណុចចាប់ផ្ដើម ភូមិទ្រា ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៣/-ចំណុចចាប់ផ្ដើម ភូមិទ្រា ១ ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៤/-ចំណុចចាប់ផ្ដើម ភូមិទ្រា ២ ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៥/-ចំណុចចាប់ផ្ដើម ភូមិទ្រា ៣ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៦/-ចំណុចចាប់ផ្ដើម ភូមិមានជ័យ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៧/-ចំណុចចាប់ផ្ដើម ភូមិមានជ័យ ១ ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩ , ៨/-ចំណុចចាប់ផ្ដើម ភូមិមានជ័យ ២ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ១៨-១៩៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ