ព័ត៌មានជាតិ
រាជរដ្ឋាភិបាលជប៉ុន នឹងរៀបចំពិព័រណ៍ការងារអនឡាញ សម្រាប់ប្រព័ន្ធពលករជំនាញ នៅប្រទេសជប៉ុន
រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងរៀបចំពិព័រណ៍ការងារអនឡាញ សម្រាប់ប្រព័ន្ធពលករជំនាញនៅប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom Meeting ដែលនឹងប្រព្រឹត្តទៅ ចំនួន ៣ លើក គឺ នៅថ្ងៃទី ១៧, ១៨ និង ៣១ ខែមករា ឆ្នាំ ២០២៥។

យោងតាមសេចក្ដីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃទី ១៤ មករានេះ បានឱ្យដឹងថា «យោងតាមការជូនដំណឹងពីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ និងសាធារណជន ជាពិសេសអ្នកដែលមានបំណងស្វែងរកការងារធ្វើនៅប្រទេសជប៉ុន ឱ្យបានជ្រាបថា រដ្ឋាភិបាលជប៉ុន គ្រោងនឹងរៀបចំពិព័រណ៍ការងារអនឡាញ សម្រាប់ប្រព័ន្ធពលករជំនាញនៅប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom Meeting ដែលនឹងប្រព្រឹត្តទៅ ចំនួន ៣ លើក គឺ នៅថ្ងៃទី ១៧, ១៨ និង ៣១ ខែមករា ឆ្នាំ ២០២៥»។

បើតាមក្រសួងការងារ កម្មវិធីនេះ នឹងមានការពន្យល់លម្អិតពីប្រព័ន្ធពលករជំនាញនៅប្រទេសជប៉ុន និងការណែនាំពីក្រុមហ៊ុនទទួល និងសមាគមគាំទ្រនៅក្នុងប្រទេសជប៉ុន។
លោកអ្នកអាចចុះឈ្មោះចូលរួមពិព័រណ៍ការងារអនឡាញនេះដោយឥតគិតថ្លៃ ដោយស្កេន QR Code ខាងក្រោម ដើម្បីចុះឈ្មោះ និងឆ្លើយសំណួរចាំបាច់ អំពីឈ្មោះ សញ្ជាតិ ប្រទេសដែលកំពុងស្នាក់នៅ ប្រភេទការងារ ដែលចាប់អារម្មណ៍ អ៊ីមែល កម្រិតភាសាជប៉ុន និងស្ថានភាពការងារ។
ក្រសួងការងារ បានណែនាំទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់ សាធារណជន និង កម្មសិក្សាការីបច្ចេកទេសបញ្ចប់កម្មសិក្សានៅប្រទេសជប៉ុន ដែលមានបំណងចូលរួមពិព័រណ៍ការងារអនឡាញនេះ ជ្រាបជាព័ត៌មាន និងចូលរួមឱ្យបានច្រើនកុះករ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានចំនួន ១ ៣៥៦ ៦១៦ នាក់ ស្រីចំនួន ៥៥២ ៨៥១ នាក់ ក្នុងនោះ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ដោយទទួលបានប្រាក់ខែជាមធ្យម ១ ៤០០ ដុល្លារ ក្នុង ១ ខែ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង