ព័ត៌មានជាតិ
ផ្លូវលំមួយខ្សែនៅឃុំដាខេត្តក្រចេះ នឹងប្រែក្លាយជាផ្លូវបេតុង ចំណាយថវិកាសាងសង់ប្រមាណ ៣០០ លានរៀល
រដ្ឋបាលឃុំដារ និងក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត ស្រុក បានចុះសិក្សាផ្លូវលំមួយខ្សែស្ថិតនៅភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ និងគ្រោងបើកការដ្ឋានស្ថាបនាសាងសង់ទៅជាផ្លូវបេតុងអាមេ មានប្រវែង ១២០០ ម៉ែត្រ (១.២Km) ទទឹង ៦ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍មូលនិធិឃុំឆ្នាំ ២០២៥។
តាមការបញ្ជាក់ពីលោក ឈាង វត មេឃុំដារ បានឲ្យកម្ពុជាថ្មី នៅថ្ងៃទី១៤ ខែមករា នេះថា គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះ នឹងផ្ដល់ផលប្រយោជន៍និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសកាត់បន្ថយផលប៉ះពាល់សុខភាពដល់សិស្សសាលាខ្សារ ដោយមិនមានដីហុយចូលសាលា ក៏ដូចជាជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួនពីរភូមិ ដែលមានប្រជាពលរដ្ឋជាង ៦០០គ្រួសារ គឺភូមិខ្សារ និងភូមិសេរីភាព។



បន្ថែមពីនេះ គម្រោងប្រែក្លាយពីផ្លូវដីទៅជាផ្លូវបេតុងនេះ ក៏នឹងបង្កភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផល និងដោះដូរទំនេញផ្សេងៗ និងជួយបង្កើនសោភណ្ឌភាពផ្លូវលំជនបទប្រែក្លាយជាផ្លូវដូចទីក្រុងប្រជុំជន បម្រើដល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
បើតាមមេឃុំដា គម្រោងផ្លូវបេតុងអាមេនេះ នឹងចាប់ផ្ដើមស្ថាបនាសាងសង់នៅខែមិនា ឆ្នាំ២០២៥ ដោយគ្រោងចំណាយថវិកា ៣០០លានរៀល ជាគម្រោងអភិវឌ្ឍន៍មូលនិធិឃុំឆ្នាំ ២០២៥៕
អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង