Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថាពលរដ្ឋចាប់ផ្ដើមមានផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការ

បានផុស

នៅ

រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានលើកឡើងថា​ពេលនេះពលរដ្ឋ​ចាប់ផ្ដើមមានឥរិយាបថផ្នត់គំនិតវិជ្ជមានលើប្រព័ន្ធតុលាការកម្ពុជា ដោយថានេះជាជោគជ័យមួយរបស់យុទ្ធនាការជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការដែលបានធ្វើឡើងពេញមួយឆ្នាំមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសន្នីសិទសារព័ត៌មានពីលទ្ធផលមួយឆ្នាំនៃការអនុវត្តន៍ជំរុញពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លោក ជិន ម៉ាលីន បានលើកឡើងថាពេញមួយឆ្នាំមកនេះយុទ្ធនាការទាំងពីរបានសម្រេចលទ្ធផលបានជាទីពេញចិត្ត ដោយក្នុងនោះបានជួយកែប្រែឥរិយាបថការងាររបស់តុលាការ មានការប្រែប្រួលផ្នត់គំនិតរបស់ប្រជាជន និងបណ្ដឹងតវ៉ារបស់ពលរដ្ឋ​ទៅលើការសម្រេចរបស់តុលាការមានថយចុះ។

លោកថា៖ «ពីមុនបើយើងមើលតាមបណ្ដាញសារព័ត៌មានគឺមានតែការរិះគន់ការ​ទិតៀនប្រព័ន្ធតុលាការ​ក៏ប៉ុន្ដែក្រោយពេលដាក់ចេញយុទ្ធនាការនេះមកគឺឃើញថាមិនអ៊ីចឹងទៀតទេ»។

លោកបានសង្កេតឃើញថាបច្ចុប្បន្នឃើញមានការផ្សព្វផ្សាយថ្លែងអំណរគុណតុលាការផងដែរចំពោះការសម្រេចសេចក្ដី ដែលនេះមិនធ្លាប់មានពីមុនមកទេ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះបានបញ្ជាក់ថាដោយសារតែមានលទ្ធផលល្អនេះទើបរដ្ឋមន្ត្រីយុត្តិធម៌​ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ សម្រេចឱ្យបន្តយុទ្ធនាការទាំងពីរបន្តទៀតផងដែរ។

គួរឱ្យដឹងដែរថាពេញមួយឆ្នាំ២០២៤តុលាការគ្រប់ជាន់ថ្នាក់នៅកម្ពុជាបានទទួលបណ្ដឹងចំនួន ២២៩ ២៧២សំណុំរឿង ក្នុងនោះចាត់ការរួចរាល់ចំនួន ១៨៨ ៩៤២សំណុំរឿងដែលស្មើនឹង៨២,៤១%៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម