ព័ត៌មានជាតិ
វិមានឯករាជ្យក្នុងខេត្តរតនគិរី គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥នេះ
វិមានឯករាជ្យនៅក្នុងខេត្តរតនគិរី សាងសង់បានប្រមាណ៩៥%ហើយ ដោយប្រើប្រាស់ថវិការបស់ជាតិប្រមាណជាង១លានដុល្លារអាមេរិក។ វិមានឯករាជ្យនេះ គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៥នេះ។ នេះបើតាមការអះអាងឱ្យដឹងរបស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

វិមានឯករាជ្យនេះ បានបញ្ចុះបឋមសិលាសាងសង់នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ គិតមកដល់ពេលនេះ បានប្រើរយៈពេល២ឆ្នាំ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥។ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ដំបូងឡើយ សំណង់វិមានឯករាជ្យនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ៧០ម៉ឺនដុល្លារ តែមិនគ្រប់គ្រាន់ការចំណាយ ទើបមានការបន្ថែមរហូតដល់ជាង១លានដុល្លារ។ វិមានឯករាជ្យនេះ មានទំហំប្រាង្គ ៣៣ម៉ែត្រគុណ៣៣ម៉ែត្រ មានអង្កត់ផ្ចិត រង្វង់កំណោង ដាក់តំណាងផ្នូរសពបុព្វបុរសមានអង្កត់ផ្ចិត ៦៣ម៉ែត្រ និងមានកម្ពស់ប្រាង្គវិមានឯករាជ្យប្រវែង ២៣.១ម៉ែត្រ។

ពីមុខខេត្តរតនគិរី មិនធ្លាប់ទទួលបានឯករាជ្យជាច្រើនទសវត្សរ៍កន្លងមកហើយ មានប្រវត្តិរឿងរ៉ាវថា សម័យប្រវត្តិសាស្ត្រដើមតំបន់ពួកខ្មែរលើត្រូវបានអាណាចក្រជិតខាងធ្វើការជួញដូរធ្វើជាទាសករ។ សេដ្ឋកិច្ចពាណិជ្ជកម្មទាសករនេះ បានបញ្ចប់ក្នុងសម័យអាណានិគមបារាំង ប៉ុន្តែ យុទ្ធនាការខ្មែរភាវូបនីយកម្មដ៏ឃោរឃៅបន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យម្តងទៀតបានគំរាមកំហែងដល់របៀបរស់នៅរបស់ខ្មែរលើ។ ខ្មែរក្រហមបានសាងសង់ទីស្នាក់ការរបស់ខ្លួននៅក្នុងខេត្តនេះក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយការទម្លាក់គ្រាប់បែកក្នុងអំឡុងសង្គ្រាមវៀតណាមបានបំផ្លិចបំផ្លាញតំបន់នេះ។ រដ្ឋបាលមូលដ្ឋានមានលក្ខណៈខ្សោយ។

ចាប់ពីសតវត្សរ៍ទី១៣ រហូតដល់សតវត្សទី១៩ តំបន់ខ្ពង់រាបត្រូវបានវាយឆ្មក់ជាញឹកញាប់ដោយពួកកងទ័ពស៊ីឈ្នួញខ្មែរ លាវ និងសៀម។ តំបន់នេះ ត្រូវបានឈ្លានពានដោយពួកយួន និងថៃក្នុងកំឡុងសតវត្សទី១៨-១៩ ។ តំបន់នេះត្រូវបានវាតទីយកដោយពួកលាវនៅសតវត្សទី១៨ ហើយត្រូវបានពួកសៀមគ្រប់គ្រងនៅសតវត្សទី១៩។ តំបន់នេះត្រូវបានដាក់បញ្ចូលទៅក្នុងឥណ្ឌូចិនរបស់បារាំងនៅឆ្នាំ១៨៩៣ ហើយការគ្រប់គ្រងអាណានិគមបានជំនួសការជួញដូរទាសករ។ ជនជាតិបារាំងបានសាងសង់ចំការកៅស៊ូដ៏ធំ ជាពិសេសនៅ ឡាបានសៀក (ក្រុងបានលុងបច្ចុប្បន្ន)។ ក្រុមកម្មករជនជាតិដើមភាគតិចត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងការប្រមូលផលកៅស៊ូ។ ក្នុងពេលដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង ទឹកដីដែលរួមមានរតនគិរីបច្ចុប្បន្នត្រូវបានផ្ទេរពីសៀមទៅលាវ រួចមកឱ្យកម្ពុជាវិញ។ ទោះបីជាក្រុមតំបន់ខ្ពង់រាបដំបូងបានប្រឆាំងនឹងអ្នកគ្រប់គ្រងអាណានិគមរបស់ពួកគេក៏ដោយ នៅចុងបញ្ចប់នៃសម័យអាណានិគមនៅឆ្នាំ១៩៥៣ ពួកគេត្រូវបានបង្ក្រាប។

ខេត្តរតនគិរី ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ដោយព្រះហស្ថលេខាដោយសម្តេច ព្រះនរោត្តម សុរាម្រិត តាមរយៈសំណើររបស់ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ ផូ ព្រឿង និងនាយករដ្ឋមន្ត្រីស្តីទី សុន សាន ដែលត្រូវបានកាត់ចេញពីខេត្តស្ទឹងត្រែង និងមានតំបន់រដ្ឋបាលនៅស្រុកអណ្តូងពេជ្រ (ស្រុកបរកែវនាពេលបច្ចុប្បន្ន) និងស្រុកលំផាត់ ដែលមានផ្ទៃដីសរុបចំនួន១០,៤៥០ គីឡូម៉ែត្រការ៉េ និងមានស្រុកចំនួន០៣ គឺស្រុកវើនសៃ ស្រុកអណ្តូងពេជ្រ និងស្រុកលំផាត់៕
ដោយ៖ ខៀវ ចាប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ