Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឫស្សីកែវ បាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីបង្ការ-ទប់ស្កាត់ជំងឺគ្រុនឈាម

បានផុស

នៅ

ដោយ​មាន​ការ​យកចិត្តទុកដាក់​គិតគូរ​លើ​សុខភាព​ជា​អាទិភាព និង​មាន​ការ​ណែនាំ​ពី លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​គិតគូរ​ពី​បញ្ហា​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន នៅ​ដើមខែ​មករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​ទាំង ១៤ សហការ​ជាមួយ​ក្រុម​ការងារ​របស់​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ចុះ​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មូស​នៅ​មូលដ្ឋាន​របស់​ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​បង្ការ និង​ទប់ស្កាត់ ជំងឺគ្រុនឈាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ កាលពី​ព្រឹក​ទី ១៣ ខែ​មករា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ តាម​ការ​ណែនាំ​ពី លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ ក្រុមការងារ​ខណ្ឌ ដឹកនាំ​ដោយ លោក ឡេង ចាន់​វិសិដ្ឋ ប្រធាន​ការិយាល័យ​ផែនការ និង​ហិរញ្ញវត្ថុ រួម​ជាមួយ​ប្រជា​ការពារ​ខណ្ឌ និង​មន្ត្រី​ជំនាញ បាន​ចុះ​បាញ់ថ្នាំ​កម្ចាត់​មូស នៅ​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ​ទី ២ និង​គ្រឹះស្ថានសិក្សា នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ និង​បន្ត​បាញ់ថ្នាំ ​កាលពី​ល្ងាច​នេះ តាម​ភូមិសាស្ត្រ​មួយ​ចំនួន​ទៀត​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​ពី​មន្ទីរពេទ្យ​សម្តេច​ឪ​សម្តេចម៉ែ។

ក្រោយពី​កម្លាំង​បាញ់ថ្នាំ​របស់​រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មូស​រួចរាល់ ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ បាន​សម្តែង​នូវ​ទឹកចិត្ត​រីករាយ​យ៉ាង​ក្រៃលែង​ជា​ខ្លាំង សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ អភិបាល​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ​ឫស្សីកែវ និង​ក្រុម​ការងារ​រដ្ឋបាល​ខណ្ឌ ដែល​តែងតែ​គិតគូរ​ពី​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​ទាំងមូល។

សូម​រំលឹក​ថា លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ដើម​ខែ​មករា​នេះ ចាប់ពី​ល្ងាច​ថ្ងៃទី ២ ខែមករា ឆ្នាំ​ ២០២៥ កម្មវិធី​គ្រុនឈាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ មានការ​ចូលរួម​ពី ការិយាល័យ​សុខាភិបាល​មេគង្គ បាន​សហការ​ជាមួយ​មណ្ឌល​សុខភាព និង​មន្ទីរ​បង្អែក​នានា ក្នុង​មូលដ្ឋាន​ខណ្ឌ​នីមួយៗ ទាំង ១៤ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ បន្ត​ចុះ​បាញ់ថ្នាំ​សម្លាប់​សត្វ​មូស​ក្នុង​មូលដ្ឋាន​តាម​កម្មវិធី​ជា​រៀងរាល់ថ្ងៃ ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​គ្រុនឈាម៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម