Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម សំណង់ និងភោជនីយដ្ឋាន ដាក់ពាក្យធ្វើតេស្ត ដើម្បីធ្វើការនៅជប៉ុន

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ឲ្យ​ពលករ​ខ្មែរ​ជំនាញ​ផ្នែក​កសិកម្ម សំណង់ និង​ភោជនីយដ្ឋាន ប្រញាប់​មក​ដាក់​ពាក្យ​ធ្វើតេស្ត​ជំនាញ និង​ភាសា​ជប៉ុន ដើម្បី​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ទទួល​បាន​បទ​ពិសោធ​ការងារ​ល្អៗ និង​ទទួល​បាន​ប្រាក់ខែ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​មួយ​ទើប​ទទួល​បាន​នៅ​ថ្ងៃ​ទី ១៤ មករា នេះ​ថា អង្គភាព​ទទួលបន្ទុក​ការ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត ភាសា​ជប៉ុន នឹង​រៀបចំ​ការ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន​សម្រាប់​ពលករ​ជំនាញ តាមរយៈ​ប្រព័ន្ធ​កុំព្យូទ័រ (CBT) ក្នុង​គម្រោង​ពលករ​ជំនាញ​ជា​បន្តបន្ទាប់ ក្នុង​នោះ ប្រភេទ​តេស្ត​ភាសា​ជប៉ុន ជំនាញ​ផ្នែក​សំណង់ ភោជនីយដ្ឋាន និង​កសិកម្ម ធ្វើ​នៅ​ថ្ងៃខែ​ដូចគ្នា នៅ​វិទ្យាស្ថាន​អភិវឌ្ឍន៍ វិស័យ​អប់រំ ស្ថិត​នៅ​ផ្ទះ​លេខ ៩A ផ្លូវ​លេខ ៣៧០ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេង​កង រាជធានី​ភ្នំពេញ ដែល​មាន​លេខ​ទូរសព្ទ ៖ +៨៥៥ ១២ ៩៣៧ ១៦៨/+៨៥៥ ១៦ ៨៦២ ៨៦៨/+៨៥៥ ១៥ ៧២៩ ១២៣/+៨៥៥ ១២ ២៦៩ ៧៦៨ ក្នុងនោះ​រួមមាន ថ្ងៃ​ទី ៣-៦ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃ​ទី ៨, ៩, ១៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃ​ទី ២១-២២ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃ​ទី ២៥-២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ថ្ងៃ​ទី ១-៧ ខែ​មីនា ឆ្នាំ ២០២៥ ប៉ុន្តែ​ជំនាញ​សំណង់​បន្ថែម​ការ​ធ្វើ​តេស្ត ១ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៥។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ចំពោះ​តម្លៃ​វិញ ផ្នែក​ជំនាញ​ភាសា​ជប៉ុន​ពលករ​ជំនាញ​ត្រូវ​បង់ ៣៦ ដុល្លារ និង​ផ្នែក​សំណង់ ​ត្រូវ​បង់​ ១៤​ ដុល្លារ។ ចំណែក​ការងារ​ផ្នែក​ជំនាញ​ភោជនីយដ្ឋាន​ និង​ផ្នែក​កសិកម្ម ត្រូវ​បង់ ​៣៣​ ដុល្លារ ដូចគ្នា។ សេវា​ នៃ​ការ​ចុះ​ឈ្មោះ​ធ្វើតេស្ត គឺ​បង់​ជូន​ទៅ​អង្គភាព​ទទួលបន្ទុក​ការ​ធ្វើ​តេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា រីឯ​លក្ខខណ្ឌ​ចុះឈ្មោះ​ធ្វើតេស្ត​ជំនាញ និង​តេស្ត​ភាសា​ជប៉ុន គឺ​បេក្ខជន​ត្រូវ​មាន​អាយុ​ចាប់ពី​ ១៧ ​ឆ្នាំ​ ឡើង​ទៅ ដោយ​មិន​គិត​ពី​កម្រិតវប្បធម៌​ឡើយ​ ហើយ​ឯកសារ​ចាំបាច់​ដែល​ត្រូវ​យក​មក​ជាមួយ​នៅ​ថ្ងៃ​ធ្វើតេស្ត​រួមមាន អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬ បណ្ណ​បើកបរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម