ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសរើសគ្រូបង្រៀនឱ្យចូលរួមកម្មវិធីប្រកួតប្រជែង គ្រូបង្រៀនដែលមានគំនិងច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា
នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ផេកក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការជ្រើសរើសគ្រូបង្រៀនចូលរួមកម្មវិធីប្រកួតប្រជែង “គ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំកម្ពុជា ឆ្នាំ២០២៥” ដែលបានឱកាសប្រកួតប្រជែងដល់គ្រូបង្រៀនទូទាំងប្រទេសដែលបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជំនួយដល់ការបង្រៀន និងរៀន និងការបំពេញការងារ។

ចំពោះម្ចាស់ជ័យលាភីនឹងត្រូវជ្រើសរើសចំនួន៣នាក់ ដោយម្ចាស់ជ័យលាភីលេខ១ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លានរៀល, ជ័យលាភីលេខ២ ទទួលបានប្រាក់ឧបត្ថម្ភ ៣លានរៀល និងម្ចាស់ជ័យលាភីលេខ៣ ទទួលបានចំនួន ២លានរៀល។ ចំពោះ ម្ចាស់ជ័យលាភីទាំង៣រូប នឹងត្រូវបានអញ្ជើញឱ្យមកធ្វើបទបង្ហាញ និងប្រគល់ពានរង្វាន់នៅ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំ លើកទី១ នៅកម្ពុជា (The First Cambodia EdTech Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ដល់ ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។

លក្ខខណ្ឌនៃការជ្រើសរើសមានដូចជា ជាជនជាតិខ្មែរ និងកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា, ជាគ្រូបង្រៀន ដែលកំពុងបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ឬឯកជន, ជាគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់ការបង្រៀននិងរៀន និងការសិក្សាស្រាវជ្រាវ, មានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន ឱ្យចូលរួមកម្មវិធីប្រកួតប្រជែងនេះ។
សម្រាប់គ្រូបង្រៀនដែលមានចំណាប់អារម្មណ៍ដាក់ពាក្យប្រកួតប្រជែងកម្មវិធីនេះ អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់៖ https://edtechcambodia.org/edtechteacher2025 ។ ចំពោះការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រឹមម៉ោង ១៧:០០៕



-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល