ព័ត៌មានជាតិ
គ្រួសារទាំង២៦ កំពុងធ្វើចត្តាឡីស័កក្នុងបន្ទប់ជួល នៅសង្កាត់បឹងកក់ទី១ ទទួលអំណោយពីសម្តេចតេជោ
ប្រជាពលរដ្ឋចំនួន២៦ គ្រួសារដែលបាននិងកំពុងធ្វើចត្តាឡីស័ក នៅតាមបន្ទប់ជួលពាក់ព័ន្ធជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនៅសង្កាត់សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលក្នុងសហគមន៍ជាថ្មី។

ពិធីប្រគល់អំណោយខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១៧មីនា នៅទីតាំងធ្វើចត្តាឡីស័ក តាមបន្ទប់ជួលស្ថិតនៅតាមបណ្តោយផ្លូវ៣១៧ ភូមិ៨ សង្កាត់បឹងកក់ទី១ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និងសហការី រួមទាំងចៅសង្កាត់បឹងកក់១ផងដែរ។


លោកឯក ឃុនដឿន បានមានប្រសាសន៍លើកឡើងថា អំណោយទាំងនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។ សម្តេចទាំងពីរ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយមិនគិតថា ជាបងប្អូននៅភ្នំពេញឬនៅតាមបណ្តាលខេត្តនោះទេ។ ជាក់ស្តែងសម្រាប់ពេលនេះ ដោយឃើញបងប្អូនមានការលំបាកនៅពេលធ្វើចត្តាឡីស័កទើបសម្តេចប្រគល់នូវអំណោយខាងលើនេះជូនមកបងប្អូន។



លោក ឯក ឃុនដឿន ក៏បានបញ្ជាក់ផងដែរថា បើបងប្អូនទាំងអស់ដែលបាននិងកំពុងធ្វើចត្តាឡីស័កនេះមានបញ្ហាខ្វះខាត អាចទាក់ទង មកខាងសង្កាត់ នោះក្រុមការងារនឹងផ្តល់ការជួយឧបត្ថម្ភបន្ថែមទៀត ដោយមិនទុកឲ្យបងប្អូនអត់បាយនោះទេ។ បន្ថែមពីនេះទៀត លោកឯក ឃុនដឿន ក៏បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះបងប្អូនទាំងអស់ដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការធ្វើចត្តាឡីស័កនិងសូមឲ្យបងប្អូនរួចផុតពីការឆ្លងជំងឺកូវីដ-១៩ទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ កម្មកររោងចក្រ Y & W ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយតេស្តអវិជ្ជមាន២ដង

-
សន្តិសុខសង្គម៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ