ព័ត៌មានជាតិ
ក្រសួងកសិកម្មដាក់ទុន ៥ លានដុល្លារ ផ្តល់កម្ចីដល់កសិករ បង្កើតសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបក្នុងខេត្តកំពង់ធំ
បើតាមការគូសបញ្ជាក់ពីលោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា ក្រសួងកសិកម្មនឹងដាក់ទុនក្នុងរង្វង់ ៥ លានដុល្លារ ដើម្បីផ្តល់កម្ចីដល់កសិករនៅឃុំចំនួនពីរនៅស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំផលិតស្រូវសែនក្រអូបនៅក្នុងខេត្តកំពង់ធំ។

លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ស្របពេលស្រូវអូអឹមរបស់វៀតណាមកំពុងធ្លាក់ថ្លៃ កសិករមកពីឃុំចំនួនពីរនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុងនោះមានឃុំអូរកន្ទរ និងឃុំស្រយ៉ូវ បានស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី ៥ ០០០ហិកតា។
ការរៀបចំសហគមន៍ផលិតស្រូវក្រអូបរបស់ខ្មែរនេះ ក៏មានចុះកុងត្រាតម្លៃលក់ជាមួយកសិករ ចាប់ពី ១ ៣០០ រៀល/គីឡូក្រាមឡើងទៅ។ នេះបើតាមលោក ឃឹម ហ្វីណង់។
បើតាមមន្រ្តីក្រសួងកសិកម្មរូបនេះ ការផ្តល់ទុនកម្ចីដល់កសិករក្នុងរង្វង់ ៥ លានដុល្លារ ដើម្បីសម្រួលដោយមិនចាំបាច់ឱ្យកសិករជាសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ ដោយលោកបានអះអាងថា នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។
ជាមួយគ្នានេះ លោកអំពាវនាវឱ្យកសិករងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជនាំចូលដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។
លោក ឃឹម ហ្វីណង់បានលើកឡើងយ៉ាងដូច្នេះថា «ល្មមដល់ពេលដែលខ្មែរយើងត្រូវចេះរួមគ្នា ទទួលស្គាល់ឫសគល់នៃបញ្ហា ចាប់យកទីផ្សារមកទុកក្នុងកណ្តាប់ដៃរបស់យើង ហើយរៀនម្ចាស់ការលើជោគវាសនារបស់ខ្លួនដោយខ្លួនឯងហើយ»៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា