ព័ត៌មានជាតិ
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
បុរសម្នាក់ដែលជាជនជាតិភាគតិច ប្រកបរបរដើរដាក់អន្ទាក់មាន់ព្រៃយកមកបរិភោគ ត្រូវដំរីព្រៃជាន់ស្លាប់នៅក្នុងព្រៃក្នុងពេលចេញទៅដាក់អន្ទាក់។ ហេតុការណ៍បានកើតឡើងនៅក្នុងភូមិពូចា ឃុំស្រែព្រះ ស្រុកកែសីមា ខេត្តមណ្ឌលគិរី។ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនរងគ្រោះមានឈ្មោះ ព្លឹង គោញ ភេទប្រុសអាយុ៥២ឆ្នាំ ជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

តាមសម្តីរបស់កូនបង្កើតឈ្មោះ គញ អនតូ ត្រូវជាកូនរបស់ជនដែលបានស្លាប់ បានឲ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី១៣ខែមករា ឪពុករបស់ខ្លួនបានចេញពីផ្ទះ ធ្វើដំណើរចូលព្រៃ ដើម្បីទៅដាក់អន្ទាក់យកមាន់ព្រៃ យកមកធ្វើម្ហូបដោះស្រាយជីវភាពដូចសព្វមួយដង ប៉ុន្តែរហូតដល់វេលារសៀលក៏មិនឃើញឪពុកត្រឡប់មកផ្ទះវិញដូចរាល់ដង។

លុះព្រឹកឡើង ថ្ងៃទី១៤ ខែឆ្នាំដដែល ដោយបាត់មិនឃើញឳពុកវិលមកផ្ទះដូចរាល់ដង ខ្លួនក៏បានបបួលពូរបស់ខ្លួនដែលមានឈ្មោះ លើម វន ចូលព្រៃ ដើម្បីស្វែងរកឪពុកដែលបានបាត់ខ្លួនមួយថ្ងៃមួយយប់។ លុះធ្វើដំណើរដល់អូរមួយ ដែលមានឈ្មោះថា អូរច្រា ក៏ប្រទះឃើញឪពុករបស់ខ្លួនដេកស្លាប់ នៅកន្លែងកើតហេតុនោះតែម្ដង។ ក្រោយឃើញហេតុការណ៍បែបនេះ លោក លើម វន បានរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសពជនរងគ្រោះ។ តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញពិនិត្យទៅលើផ្ទៃមុខ និងដងខ្លួនជនរងគ្រោះ បានរកឃើញថាមានស្នាមដានជើងសត្វដំរីជាន់ ហើយសន្និដ្ឋានថា ជនរងគ្រោះខាងលើត្រូវបានហ្វូងសត្វដំរីព្រៃជាន់ព្រេចស្លាប់។
បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖រៀម សុខហេង

-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច