Connect with us

ព័ត៌មានជាតិ

កម្ពុជា-អ៊ីរ៉ង់ ស្វាគមន៍ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រេងកាត

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក អាលី អាកបា ណាហ្សារី  (Ali Akbar Nazari) បានស្វាគមន៍ចំពោះវឌ្ឍនភាពលើការបិទបញ្ចប់លើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការប្រេងកាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែមករា ក្រសួងការបរទេសកម្ពុជាឱ្យដឹងថាក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក អាលី អាកបា ណាហ្សារី  (Ali Akbar Nazari) នៅទីស្ដីការក្រសួងភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល និងថាមពល។ ដោយក្នុងនោះ​បានស្វាគមន៍ចំពោះវឌ្ឍនភាពលើកការបិទបញ្ចប់កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងការពារវិនិយោគទុនរវាងកម្ពុជា និងអ៊ីរ៉ង់ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការប្រេងកាតផងដែរ។

កម្ពុជា-អ៊ីរ៉ង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរុករកប្រេងកាតកាលពីឆ្នាំ២០១៦ និងបានពិភាក្សាគ្នាក្នុងការបន្តឡើងវិញម្ដងហើយនៅឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបង្ហើបឱ្យកម្ពុជាថ្មីដឹងថាបច្ចុប្បន្នអនុស្សារណៈថ្មីនៅមិនទាន់មាននៅឡើយទេ ដោយនឹងអាចពិភាក្សាបន្ថែមពេលដែលលោក Nazari ជួបជាមួយរដ្ឋមន្ត្រីក្រសួង ។

នៅប៉ុន្មានថ្ងៃនេះឯកអគ្គរដ្ឋទូតអេរ៉ងលោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ចូលជួបមន្ត្រីជាន់ខ្ពស់នៅកម្ពុជាជាបន្តបន្ទាប់។ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី ផងដែរ ក្នុងជំនួបនោះលោកបានបញ្ជាក់ថាបេសកកកម្មរបស់លោកនៅពេលនេះគឺផ្ដោតលើការងារជាមួយក្រសួងស្ថាប័នរបស់កម្ពុជាលើ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល។

កម្ពុជាមានប្លុកប្រេងកាត ចំនួន២៥ក្នុងនោះ ដែនសមុទ្រ៦ប្លុក ដែនគោក១៩ប្លុក និង៤តំបន់នៅដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ថ្នាក់ដឹកនាំ យុវជន និងសាធារណជន ចាប់អារម្មណ៍ការផ្សព្វផ្សាយបញ្ហាគ្រឿងញៀន និង App NoDrug ក្នុងពិធីបុណ្យទន្លេជុំទី ៩

ព័ត៌មានជាតិ៣ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ីស្រាអែល គំរាមដាក់បញ្ចូលតំបន់ហ្គាហ្សាជាទឹកដីរបស់ខ្លួន

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចិន​​​ជំរុញប្រទេសផ្សេងៗឱ្យបើកទីផ្សារបន្ថែម ដើម្បីទប់ទល់​​ពន្ធ​ ត្រាំ​

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចក្រឡាហោម នឹងស្នើសម្តេចធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់អគារវិទ្យាល័យ នេត យ៉ង់ ក្រោយបញ្ចប់ការសាងសង់

ព័ត៌មានជាតិ៣ ម៉ោង មុន

Update ៖ កុមារាអាយុជាង ៣ ឆ្នាំម្នាក់ កើតជំងឺផ្តាសាយបក្សីបានទទួលមរណភាពហើយ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

សន្តិសុខសង្គម១២ ម៉ោង មុន

មកដើរលេងសង្ក្រាន្ត យកម៉ូតូទៅផ្ញើ ខណៈចេញមកវិញបាត់ម៉ូតូ ផ្អើលអ្នកទទួលផ្ញើរត់បាត់ស្រមោល

សន្តិសុខសង្គម១២ ម៉ោង មុន

ឆេះផ្ទះពលរដ្ឋនៅសង្កាត់ទួលតាឯក មិនទាន់ដឹងមូលហេតុច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បុរស ចិន ម្នាក់ ហេតុតែជាអ្នកមាន សុខចិត្តចាយលុយដុល្លារ ជួលមនុស្សយន្តជាមេផ្ទះ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងសុខាភិបាល ប្រកាសរកឃើញករណីជំងឺផ្ដាសាយបក្សីលើកុមារា អាយុ ៣ ឆ្នាំ ៦ ខែម្នាក់ នៅខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម