Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសជ្រើសរើសកាយរឹទ្ធិជំទង់ និងកាយរឹទ្ធិរៀមច្បង ចូលរួមបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិនៅសិង្ហបុរី

បានផុស

នៅ

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បានប្រកាស​ជ្រើសរើស​កាយរឹទ្ធិ​ជំទង់ និង​កាយរឹទ្ធិ​រៀមច្បង ​ដើម្បី​ទៅ​ចូលរួម​ការ​បោះជំរំ​កាយរឹទ្ធិ​ជំទង់​អន្តរជាតិ​សិង្ហបុរី​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុង​ឆ្នាំ​ ២០២៥ ​នេះ នា​ប្រទេស​សិង្ហបុរី។

លោក​បណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​នៅ​ក្នុង​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៤ មករា ថា សមាគម​កាយរឹទ្ធិ​សិង្ហបុរី នឹង​រៀបចំ“​ការ​បោះជំរំ​កាយរឹទ្ធិ​ជំទង់​អន្តរជាតិ​សិង្ហបុរី​” ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃ​ទី​ ២៤ ខែវិច្ឆិកា ឆ្នាំ ​២០២៥ នៅ​ប្រទេស​សិង្ហបុរី។ ការ​បោះ​ជំរំ​នេះ​ រៀបចំ​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សមត្ថភាព ការ​ជួបជុំ​ផ្លាស់ប្ដូរ​បទ​ពិសោធ និង​វប្បធម៌​ចម្រុះ​រវាង​កាយរឹទ្ធិ​មកពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ថា ក្នុង​ន័យ​នេះ កាយរឹទ្ធិ​ជាតិ​កម្ពុជា សូម​ប្រកាស​ជ្រើសរើស​កាយរឹទ្ធិ​ជំទង់ ៣៦ ​នាក់ និង​កាយរឹទ្ធិ​រៀមច្បង ៤ ​នាក់ ដែល​មាន​លទ្ធភាព​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចូលរួម​ការ​បោះជំរំ​ខាងលើ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ចំពោះ​លក្ខខណ្ឌ​សមាជិក​ជំរំ ជា​កាយរឹទ្ធិ​ជំទង់​ ត្រូវមាន​អាយុ​ចន្លោះ​ពី ​១៣​ ឆ្នាំ ដល់​ ១៧ ​ឆ្នាំ មាន​កាយសម្បទា​មាំមួន និង​សុខភាព​ល្អ​ មាន​ស្មារតី​ក្រុម និង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ចូលរួម​គ្រប់​កម្មវិធី និង​គ្រប់​កាលៈទេសៈ ​មានចំណេះដឹង​ភាសា​អង់គ្លេស​អាច​ប្រាស្រ័យ​ទាក់ទង​បាន​ និង​មាន​លិខិតឆ្លងដែន​មាន​សុពលភាព​លើស​ពី​ ៦​ ខែ មុន​ថ្ងៃ​ធ្វើដំណើរ។

សម្រាប់​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ជា​កាយរឹទ្ធិ​រៀមច្បង ឬ​ កាយរឹទ្ធិ​ស្ម័គ្រចិត្ត​ ត្រូវមាន​អាយុ​ចាប់ពី ​១៨ ​ឆ្នាំ ឡើង​ទៅ​ មាន​ជំនាញ​កាយរឹទ្ធិ​កម្ម ឬ​ ជំនាញ​ផ្សេងៗ អាចជួយ​ដល់​ការងារ​បោះជំរំ​ មាន​កាយសម្បទា​មាំមួន និង​សុខភាព​ល្អ​ មាន​ស្មារតី​ស្ម័គ្រចិត្ត និង​ទំនួល​ខុសត្រូវ​ក្នុងការ​ចូលរួម​គ្រប់​កម្មវិធី និង​គ្រប់​កាលៈទេសៈ ​មានចំណេះដឹង​ភាសា​អង់គ្លេស​ល្អ​ និង​មាន​លិខិតឆ្លងដែន​មាន​សុពលភាព​លើស​ពី ៦ ខែ មុន​ថ្ងៃ​ធ្វើដំណើរ។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​លើក​ឡើង​ទៀត​ថា ការ​ប៉ាន់​ប្រមាណ​ចំណាយ​ក្នុង ​១ ​នាក់ សម្រាប់​សមាជិក​ជំរំ និង​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​ថ្លៃ​ចុះ​បញ្ជីកា​សម្រាប់​អាហារ ការ​ស្នាក់នៅ និង​សម្ភារៈ​បោះជំរំ​ប្រមាណ​ ៤០០ ដុល្លារ​អាមេរិក ​និង​ថ្លៃ​សំបុត្រ​យន្តហោះ​ចន្លោះ​ពី ២៥០ ទៅ​ ៣០០ ដុល្លារ​អាមេរិក ​ក្នុង ​១​ នាក់។ ដូចនេះ​ សមាជិក​ជំរំ និង​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ ​ត្រូវ​ចំណាយ​សរុប​ក្នុង ​១​ នាក់ ចន្លោះ​ពី ៦៥០ ទៅ ៧០០ ដុល្លារ​អាមេរិក ​ក្នុង​ ១​ នាក់។

គួរ​បញ្ជាក់​ថា ការ​ប្រកាស​ជ្រើសរើស​កាយរឹទ្ធិ​ជំទង់ និង​កាយរឹទ្ធិ​រៀមច្បង​ចូលរួម​ការ​បោះជំរំ​កាយរឹទ្ធិ​ជំទង់​អន្តរជាតិ​សិង្ហបុរី​នេះ​ នឹង​ចាប់ផ្ដើម​ទទួល​ពាក្យ​ស្នើ​សុំ​ចាប់ពី​ការ​ផ្សាយ​ដំណឹង​នេះ​តទៅ និង​ផុត​កំណត់​ថ្ងៃ​ទី​ ១ ខែ​កក្កដា ឆ្នាំ ​២០២៥ ដោយ​អាច​ធ្វើការ​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម​ជាមួយ លោក ឯម ពិសិដ្ឋ ប្រធាន​លេខាធិការ​កាយរឹទ្ធិ​ជាតិ​កម្ពុជា Tel/Telegram ០១៦ ៦៦៦ ៩៧៧ /០១២ ៤០៨ ១៨០៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង២ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ចរាចរណ៍៩ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១០ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម៧ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម