Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

បានផុស

នៅ

កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយភាគីរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួនបាននៅប្រទេសរុស្ស៊ី ត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា លោក ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថា លោក ហេង សិទ្ធី នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅណានោះ ព្រោះកំពុងរៀបចំនីតីវិធីបញ្ជូនខ្លួន តាមរយៈបត្យាប័នជាមួយនឹងប្រទេសរុស្ស៊ី។

លោក ហេង សិទ្ធី ដែលអតីតមានងារជាអ្នកឧកញ៉ា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ តាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួនប្រមាណ ៣ថ្ងៃទៅហើយ ខណៈបច្ចុប្បន្ន អាជ្ញាធរកម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំរុស្ស៊ី កំពុងតែបំពេញបែបបទទៅតាមច្បាប់អន្តរជាតិ ពិសេសលើកិច្ចការរវាងរដ្ឋ និងរដ្ឋ ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជាវិញ។

ការឈានទៅចាប់ខ្លួននេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនបានបញ្ជាក់មូលហេតុនៅឡើយទេ។ ក៏ប៉ុន្តែ ការចាប់ខ្លួនពេលនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះ ទៅកាន់រដ្ឋដែលជា​ម្ចាស់ផ្ទះទាំងអស់។

បើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា គឺក្រសួមហាផ្ទៃ បានប្រកាសពីការធ្វើមោឃភាព​លិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពី​សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់​អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០០២៤៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៣ នាទីutes មុន

មួយគ្រួសារសុទ្ធតែអ្នកកីឡា បណ្តុះបាន Yuki Ishikawa ជា​កំពូល​កីឡាករ​បាល់ទះ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១១មេសា

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កម្ពុជា​​​ប្តេជ្ញាធ្វើជាប្រទេសត្រួសត្រាយផ្លូវគំរូ សម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍដទៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ១០ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម២៣ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍១៧ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម