Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

បានផុស

នៅ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ  ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ។ លោក កៅ ថាច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ ការបញ្ចេញថវិកាអន្តរាគមន៍នេះ គឺបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃពូជស្រូវអូអិមមានធ្លាក់ចុះ នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន និងរហូតដល់ពលរដ្ឋនៅខេត្តបាត់ដំបងមួយក្រុម បានបិទផ្លូវតវ៉ាទាមទារឱ្យមានការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក កៅ ថាច លើកឡើងដូច្នេះ៖ «ថ្មីៗនេះ ដោយសារស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់បន្ថែម៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្ដង។ លុយហ្នឹង គឺមកដល់នៅធនាគារអភិវឌ្ឍន៍ជនបទហើយ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្ដង។ នេះអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំ និងធ្វើ អន្តរាគមន៍ជាបន្តបន្ទាប់»។

លោក កៅ ថាច​ អះអាងថា រាជរដ្ឋាភិបាលកម្ពុជា គឺបាននិងកំពុងយកចិត្តទុកខ្លាំងលើវិស័យកសិករ ជាពិសេសលើជីវភាពរបស់ពលរដ្ឋកម្ពុជា។

លោកអះអាងទៀតាចំពោះបញ្ហាស្រូវអង្ករ គឺជាបញ្ហាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ព្រោះបញ្ហានេះគឺពាក់ព័ន្ធនឹងសុវត្ថិភាពស្បៀង និងការធ្វើពាណិជ្ជកម្ម។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលទៅក្នុងវិស័យស្រូវអង្ករជាង២០៨លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ៣០លានដុល្លារ ជាទុនវិនិយោគ ក្រៅពីនេះជាទុនបង្វិល។

លោក កៅ ថាច បានញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលធ្លាប់បានទម្លាក់ថវិកាទិញស្រូវពីកសិករចំនួន៥លើកមកហើយ ក្នុងនោះលើកទី១ គឺកាលពីខែកញ្ញា ឆ្នាំ២០១៦, លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ កាលពីខែកញ្ញា ឆ្នាំ២០២០, និងលើកទី៥ កាលពីខែមីនា ឆ្នាំ២០២៤៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម