Connect with us

ព័ត៌មានជាតិ

គិតគួរ​ដល់​សុវត្ថិភាពសិស្ស សាលាបឋមសិក្សាអញ្ចាញ​ ទប់ស្កាត់ការ​លក់​ចំណីអាហារ ភេសជ្ជៈ​ផ្អែម​​ប៉ះពាល់​សុខភាព

បានផុស

នៅ

គណៈកម្មការគ្រប់គ្រងសាលានៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បាននឹងកំពុងយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពរបស់សិស្ស បន្ទាប់ពីរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានណែនាំអំពីបញ្ហាសុខភាពរបស់កុមារ ក្រោមអាយុ ១៨ ឆ្នាំ កើតជំងឺទឹកនោមផ្អែមមានការកើនឡើង ដោយសាររងផលប៉ះពាល់ពីការបរិភោគភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវ​កំលាំងផ្សេងៗ។

ដើម្បី​ចួលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា សាលាបឋមសិក្សាអញ្ចាញ ស្ថិតនៅភូមិអញ្ចាញ ក្នុងឃុំដារ ស្រុកចិត្របុរី តែងតែចុះផ្សព្វផ្សាយណែនាំដល់អាជីវករលក់ដូរនៅក្នុងបរិវេណសាលា និងមានការត្រួតពិនិត្យជាប្រចាំអ្វីដែលពាក់ព័ន្ធជាមួយចំណីអាហារ ជាពិសេសភេសជ្ជៈផ្សេងៗ។ នេះតាមការឲ្យដឹងពីលោក ស៊ុន សុភក្ត្រ័ នាយករងសាលាបឋមសិក្សាអញ្ចាញ បានឲ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមកគណៈកម្មការគ្រប់គ្រងសាលា តែងតែផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់ ពាក់ព័ន្ធចំណីអាហារណាដែលគួរបរិភោគ ឬមិនគួរបរិភោគ ភេសជ្ជៈប៉ូវកំលាំងផ្សេងៗដែលផ្ទុះនូវជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែម ដែលកន្លងមក​កើតមានឡើងច្រើន។ លោក ស៊ុន សុភក្ត្រ័ បានឲ្យដឹងបន្ថែម ។

ទន្ទឹមនឹងការផ្សព្វផ្សាយណែនាំអំពីសុវត្ថិភាពចំណីអាហារ ភេសជ្ជៈ លោកនាយករងបានបញ្ជាក់ថា ក៏មានការចូលរួមពីអាជីវករលក់ដូរ និងគណៈកម្មការសុខភាពសាលា ដោយចុះត្រួតពិនិត្យជាប្រចាំផងដែរ ។

ជំនួសមុខឲ្យលោកនាយកសាលា លោកបានអំពាវនាវដល់អាណាព្យាបាល មាតាបិតាសិស្ស ទាំងអស់ឲ្យជួយតាមដាននូវអ្វីដែលកូនៗគួរបរិភោគ ជាពិសេស ចំណីអាហារណា ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ គឺត្រូវតាមដាន និងជួយពួកគាត់កុំឲ្យមានបញ្ហា សុខភាពតាំងពីក្មេងទៅ គឺនាំឲ្យពិបាកនៅពេលអនាគត។

ក្នុងនាមតំណាងអាណាព្យាបាលសិស្ស លោក ឃុត កុម្ភៈ បានបង្ហាញចំណាប់អារម្មណ៍យល់ឃើញថា ទាក់ទងចំណីអាហារដែលផ្គត់ផ្គង់ទៅដល់សិស្សនោះ គឺហាមមិនឲ្យអ្នកលក់ចំណីអាហារដែលមានសារធាតុផ្អែម ដូចជា គ្រឿងកំប៉ុង ប្រហិត និងចំណីអាហារហួសកាលបរិច្ឆេទកំណត់ គឺសាលាបានណែនាំពួកគាត់មិនឲ្យលក់ដូរទៅឲ្យក្មេងៗសម្រាប់បរិភោគឡើយ ពីព្រោះធ្វើឲ្យប៉ះពាល់សុខភាពសិស្ស ហើយផលប៉ះពាល់នេះមិនមែនរយៈពេលខ្លីទេ គឺប៉ះពាល់រយៈពេលវែង ដែលអាចធ្វើឲ្យក្មេងអាយុក្រោម ១៣ ទៅ ១៤ឆ្នាំ កើតជំងឺទឹកនោផ្អែម។

ជាមួយគ្នានោះដែរ អាជីវករលក់ដូរចំណីអាហារក្នុងសាលារៀនបឋមសិក្សាអញ្ចាញ ក៏បានប្រាប់ឲ្យដឹងថា ពួកគាត់បានចូលរួមអនុវត្តតាមការណែនាំរបស់គណៈកម្មការគ្រប់គ្រង សាលា គឺមិនលក់ភេសជ្ជៈផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងឲ្យកូនសិស្សជាដាច់ខាត ដោយយល់ដឹង និងព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់សិស្សនាពេលអនាគត៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម