Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម៖ការបិទផ្លូវ ធ្វើបាតុកម្មទាមទារឱ្យដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ មិនមែនជាដំណោះស្រាយល្អឡើយ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត​ ទីណា ថា ការធ្វើបាតុកម្ម បិទផ្លូវទាមទារឱ្យដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ មិនមែនជាដំណោះស្រាយល្អឡើយ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងដូច្នេះ បន្ទាប់ពីប្រជាពលរដ្ឋមួយក្រុមនៅក្នុងខេត្តបាត់ដំបង បានធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥ ទាមទារឱ្យក្រសួងកសិកម្មដោះស្រាយបញ្ហាស្រូវអូអិមធ្លាក់ថ្លៃ។

ក្នុងសន្និសីទសារព័ត៌មានលើកឡើងបែបនេះ៖« អ្វីដែលជាមិនមែនដំណោះស្រាយ គឺការធ្វើវិទ្ធង្សនា បិទផ្លូវបិទអីហ្នឹង វាអត់មានជាដំណោះស្រាយទេ! នៅក្នុងលទ្ធិប្រជាធិបតេយ្យ គេចាប់ផ្ដើមធ្វើសកម្មអ្វីមួយ គឺដើម្បីទាមទារឱ្យថ្នាក់ដឹកនាំបានដឹង ពីបញ្ហារបស់គេ »។

សម្រាប់ដំណោះស្រាយដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ជាដំណោះស្រាយល្អក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លី​គឺ ក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន អន្តរាគមន៍ទិញស្រូវពីពលរដ្ឋ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានាឱ្យទិញស្រូវរបស់ពលរដ្ឋក្នុងរដូវពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ ឬស្រូវអូអិមគ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលធម្យម គឺក្រសួងបន្តកៀគរឱ្យកសិករបន្តចងក្រងជាសហគមន៍ទំនើបដែលមានច្រើនរាប់រយ ពាន់គ្រួសារ នោះក្រសួងនឹងផ្ដល់កម្ចីឱ្យកសិករសម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការបាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បានអះអាងថា កាលពីថ្ងៃទី១៤ ខែមករា លោកបានចុះទៅជួបតំណាងធ្វើបាតុកម្មនៅខេត្តបាត់ដំបង។ ក្នុងជំនួបនោះ តំណាងធ្វើបាតុកម្ម និងភាគីក្រសួងកសិកម្មដោយមានរូបលោកផ្ទាល់បាន ជួយគណនាឡើងវិញពីការចំណាយរបស់តំណាងដឹកនាំធ្វើបាតុកម្ម ដោយបានរកឃើញថា តំណាងធ្វើកសិកម្មនោះមិនបានខាតបង់ថវិកាលើការធ្វើស្រូវប្រាំងនេះឡើយ គ្រាន់តែចំណេញតិចជាងមុន។

លោករដ្ឋមន្ត្រីក៏បានអះអាងថា លោក មិនបានបន្ទោសកសិករដែលធ្វើស្រូវប្រភេទពូជអូអិម ដូចដែលសារព័ត៌មាន និងអ្នកនយោបាយមួយចំនួនលើកឡើងឡើយ។

គួរឱ្យដឹងថា នៅថ្ងៃទី១៥ ខែមករា នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ  ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម