ព័ត៌មានជាតិ
ក្រសួងសម្រេចផ្អាកពិធីសាសនានិងកម្មវិធីផ្សេងៗបែបសាសនា ដើម្បីទប់ស្កាត់ការឆ្លងកូវីដទ្រង់ទ្រាយធំ
ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា បានសម្រេចផ្អាកពិធីសាសនានិងការជួបជុំនិងកម្មវិធីផ្សេងៗបែបសាសនា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ទ្រង់ទ្រាយធំ។

លោកឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានឲ្យដឹងក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី១៧មីនាថា «ការសម្រេចផ្អាកពិធីសាសនានិងការជួបជុំនិងកម្មវិធីផ្សេងៗបែបសាសនានេះដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តមិនទាន់ធូរស្រាលនិងដើម្បីនចៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំតាមរយៈពិធីសាសនាការជួបជុំនិងកម្មវិធីជួបជុំផ្សេងៗបែបសាសនា»។
លោករដ្ឋមន្ត្រីបានណែនាំដល់ថ្នាក់ដឹកនាំសាសនានិងបណ្ដាលអង្គភាពនានាចំណុះឲ្យក្រសួងទាំងអស់ត្រូវបន្តរឹតបន្តឹងការប្រុងប្រយ័ត្ននិងពង្រឹងការអនុវត្តវិធានការ៣ការពារនិង៣កុំឱ្យបានម៉ឺងម៉ាត់ពិសេសត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមឲ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ម៉ាស់វាស់កំដៅសម្អាតដៃនឹងសាប៊ូអាកុលឬជែលជាប្រចាំ។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងករណីមានការសង្ស័យសូមទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬ ទំនាក់ទំនងលេខទូរសព្ទ១១៥។ ចំណែកគណៈសង្ឃទាំងពីរគណៈនិងថ្នាក់ដឹកនាំគ្រប់សាសនាព្រះមេត្តាមេត្តាផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងជំងឺកូវី១៩មកក្រសួងតាមរយៈមន្ទីរធម្មការនិងសាសនាខេត្ត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានចំពោះជនណាដែលបំពានការណែនាំនិងមិនសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧មីនានេះ កម្ពុជាមានអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈចំនួន៩៩០នាក់នៃអ្នកឆ្លងសរុបចំនួន១៥០៥នាក់និងមានអ្នកជាសះស្បើយចំនួន៨៤០នាក់និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៦៦២នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ