Connect with us

ព័ត៌មានជាតិ

ក្រោយ​​បោះឆ្នោត​ជ្រើសរើស​ប្រធាន​សមាគម ខ្មែរ-ចិន អាណត្តិទី៨ ពេញ១ថ្ងៃ​ ទីបំផុត ប្រធានសមាគមត្រូវបានជ្រើស

បានផុស

នៅ

បន្ទាយមានជ័យ ៖ ថ្ងៃទី ១៥ ខែមករា  ឆ្នាំ២០២៥ នេះ មានសមាជិក សហគម ខ្មែរ-ចិន ចំនួន៨៦នាក់​បានចូលរួមបោះឆ្នោត ជ្រើសរើសប្រធាន សមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ អាណត្តិទី៨ ឆ្នាំ២០២៥ ដល់ ឆ្នាំ២០៣០​យ៉ាង សស្រាក់សស្រាំ ចាប់ពី​ម៉ោង៨ព្រឹក រហូតដល់ម៉ោង ៥ រសៀល ក្នុងបរិវេណសាលារៀន ផី ឆឹង ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្នុងពេញ១ព្រឹកសមាជិកគេបោះឆ្នោត ជ្រើសរើសយកបេក្ខជនឈរឈ្មោះបោះឆ្នោត គណៈគ្រប់គ្រង សមាគម ខ្មែរ ចិន ខេត្តបន្ទាយមានជ័យ មានចំនួន៣៥នាក់ក្នុង៣៥នាក់  ហើយ៣៥នាក់ គេជ្រើសរើសយកតែ ១១នាក់ ក្នុងតង់ទី១/១មានឈ្មោះ លោក អុឹង ប៊ុន ហុី ២/ឈ្មោះលោកហួត សុងឡាយ ៣/ឈ្មោះលោកឆាន់ ប៊ុនម៉ាន់ ៤/ ឈ្មោះលោកជុំ នូវ ៥/ឈ្មោះលោកស៊ាងតូហុី៦/ឈ្មោះ លោកអៀវកង ៧ /ឈ្មោះលោកចាន់ ហេង ៨/ឈ្មោះលោក ឡៅជីង ហួរ ៩/ឈ្មោះ លោកទាហ៊ុយម៉េង១០/ឈ្មោះលោក លឹមតិចឆេង១១ /ឈ្មោះលោកលាភសំណាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការចូលរួម លោក ឈើយ ចាន់ ណា សមាជិកព្រឹទ្ធសភា មណ្ឌលខេត្តបន្ទាយមានជ័យ លោក លី វណ្ណា រិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ អភិបាលរងក្រុង សិរីសោភ័ណ ចៅសង្កាត់ព្រះពន្លា ចៅសង្កាត់ កំពង់ស្វាយ និង សជិក សមាគម ខ្មែរ ចិន ជិត១០០នាក់ចូលរួមបោះ។

លុះ​នៅ ល្ងាច ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ បេក្ខជន​ឈរ ឈ្មោះ ទាំង៣៥នាក់ បានចូលរួម ធ្វើការបោះឆ្នោត តង់ទី២ បន្តដើម្បី ជ្រើសរើស​យកបេក្ខជនតែ១១នាក់​ក្នុង​១១នាក់ បានជ្រើសរើយយកម្នាក់ ឱ្យ​ឡើង​ជា ប្រធាន​សមាគម ខ្មែរ-ចិន ក្នុងនោះ​ជាប់ឈ្មោះបានទៅលោក ឆាន់ ប៊ុន ម៉ាន់ ជាប្រធាន ព្រោះសម្លេងសន្លឹក ឆ្នោត ច្រើនជាងគេ ចំណែក អនុប្រធានសមាគម ខ្មែរ-ចិន បានទៅលើ លោក ស៊ាង តូ ហុី និង ៣៣នាក់ទៀតជាសមាជិក។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក  ឆាន់ ប៊ុន ម៉ាន ជាប្រធានសមាគម ខ្មែរ-ចិន ចាស់ អាណត្តិទី ៧ គាត់​មាន​បទពិសោធន៍ច្រើនក្នុងកិច្ចការដឹកនាំ សមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ កន្លងមក ក្រោយពីបោះឆ្នោតចប់ សព្វ គ្រប់ ខេត្តបន្ទាយមានជ័យនេះប្រធានសមាគម ខ្មែរ-ចិន  ក្នុងអាណត្តិទី ៨ ឆ្នាំ ២០២៥ ដល់ ឆ្នាំ ២០៣០ គឺ លោក ឆាន់ ប៊ុន ម៉ាន់ នៅកាន់ ដដែល។

ក្រោយពី​ជាប់​ឆ្នោត​ជាប្រធានសមាគម ខ្មែរ ចិន ហើយ លោកឆាន់ ប៊ុនម៉ាន់ បាន​ធ្វើ​ការ​សរសើរអំពីដំណើរការបោះឆ្នោតពេញ១ថ្ងៃ ប្រកបទៅដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យសមាជិក ខ្មែរ-ចិន  បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាគម ខ្មែរ ចិន  លោកប្តេជ្ញាថានិង បំរើការងារជាប្រធានសមាគម ខ្មែរ ចិននេះឲ្យបានល្អទ្វេឡើងថែមទៀត។

លោក លី វណ្ណា រិទ្ធ ក៏បានមានប្រសសន៍ដែរថា ការបោះឆ្នោតសមាគម ខ្មែរ-ចិន តាមសេក្តីសម្រេចទៅលើ អាណត្តិ ៥ឆ្នាំបោះឆ្នោត ១ម្តង ការបោះឆ្នោត សមាគម ខ្មែរ-ចិន នេះ រដ្ឋបាល​ខេត្ត​ខេត្តបន្ទាយមានជ័យ បានសហការជា ប្រធានសមាគម ខ្មែរ-ចិន ខេត្ត បាន​រៀប​ចំ​បោះ​ឆ្នោត​ជ្រើសរើសប្រធានសមាគម ខ្មែរ ចិន ខេត្ត​បន្ទាយមានជ័យថ្មីអាណត្តិ​ទី​៨ ស្រប​តាម​ការ​ណែនាំ​ររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រោះវាគឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍសមាគម ខ្មែរ-ចិន ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ ពិសេស​ វា​បាន​ជួយ​ស្រូប​យក​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុង​ការ​ពង្រីង​វិស័យ​ទំនាក់ ទំនង រវាង ខ្មែរ-ចិន  ក៏​ដូច​ជា​ផ្តល់​ឱកាស​ការងារ​ឱ្យ​យុវជន​មានការ​ងារ​ធ្វើ​ផងដែរ។

លោកបានបញ្ជាក់​ឱ្យដឹងទៀតថា សម្រាប់​ការ​បោះ​ឆ្នោត​សមាគម ខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ អាណត្តិ​ទី​៨នេះ ​ប្រព្រឹត្ត​ទៅ​បានយ៉ានរលូន អ្នកចូលរួម​បោះ​ឆ្នោត​បានគោរព​តាម​លក្ខខណ្ឌ និង​គោលការណ៍ ដែល​រដ្ឋបាលខេត្ត បាន​កំណត់​យ៉ាងល្អឥតខ្ចោះផងដែរ៕

ដោយ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៣០ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម