Connect with us

ព័ត៌មានជាតិ

អ្នកវិភាគមើលឃើញពីសក្ដានុពលនៃការបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់

បានផុស

នៅ

អ្នកវិភាគ និងភូមិសាស្ត្រនយោបាយ យល់ថាកម្ពុជាអាចទាញប្រយោជន៍បានពីទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ក្នុងពេលដែលប្រទេសនេះមានសក្ដានុពលខ្លាំងទាក់ទងនឹងវិស័យថាមពល។ កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោកអាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់។

នៅប៉ុន្មានថ្ងៃចុងក្រោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់មាននិវាសដ្ឋាន​នៅទីក្រុងហាណូយលោក Ali Akbar Nazari បានជួបសំដែងការគួរសមជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជារួមទាំងប្រធានរដ្ឋសភាផងដែរ។

លោក Ali Akbar Nazari ក្នុងជំនួបជាមួយប្រធានសភាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការរាជបណ្ឌិត្យសភា លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការបង្កើនទំនាក់ទំនងជាមួយអ៊ីរ៉ង់អាចធ្វើឱ្យកម្ពុជាពង្រីកទីផ្សារនៅបរទេសរបស់ខ្លួនបានបន្ថែមទៀត។

លោកថា៖ «រាល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើពិភពលោកទាំងអស់កុំថាឡើងអ៊ីរ៉ង់គឺសុទ្ធតែបានផ្ដល់ប្រយោជន៍ទាំងកិច្ចការទូតទាំងពាណិជ្ជកម្មទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិផ្សេងទៀតដែលជ្រោមជ្រែងគ្នា»។

អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខ លោក ថុង ម៉េងដាវិត យល់ថាកម្ពុជានិងអ៊ីរ៉ង់មានសក្តានុពលសម្រាប់ទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមក ទោះបីជាពួកគេមិនទាន់ជាដៃគូសំខាន់ក៏ដោយ។

លោកថា៖ «កិច្ចខិតខំប្រឹងប្រែងការទូតរបស់អ៊ីរ៉ង់ដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ បានបង្ហាញឱ្យឃើញជាក់ស្តែងហើយថា កម្ពុជាដែលមានជំហរអព្យាក្រឹតក្នុងភូមិសាស្ត្រនយោបាយពិភពលោក អាចជាដៃគូដ៏ល្អរបស់អ៊ីរ៉ង់»។

លោកមើលឃើញថាកម្ពុជាអាចធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្មរបស់ខ្លួន និងពង្រីកការនាំចេញ និងនាំចូលជាមួយប្រទេសអ៊ីរ៉ង់ ជាពិសេសក្នុងវិស័យដូចជាប្រេង ឧស្ម័ន និងឱសថ។

ការនាំចេញប្រេងរបស់អ៊ីរង់ក្នុងឆ្នាំ២០២៣

លោក ថុង ម៉េងដាវិត ថា៖ «មូលដ្ឋានឧស្សាហកម្មដ៏រឹងមាំរបស់អ៊ីរ៉ង់ក្នុងការផលិតថាមពល អាចជួយបំពេញតម្រូវការថាមពលរបស់ប្រទេសកម្ពុជា ជាពិសេសជាមួយនឹងតម្រូវការអគ្គិសនី និងប្រេងឥន្ធនៈដែលកំពុងកើនឡើង»។

លោកបណ្ឌិត យង់ ពៅ ក៏យល់ស្រដៀងគ្នានេះផងដែរថា៖ «យើងដឹងហើយថាអ៊ីរ៉ង់ជាប្រទេសផលិតប្រេងធំមួយរបស់ពិភពលោកជា​ប្រភពថាមពល រីឯកម្ពុជាជាប្រទេសកសិកម្មសំបូរបែបហើយរាជរដ្ឋាភិបាលកំពុងពង្រឹងទីផ្សារកសិកម្ម សហគមន៍កសិកម្មដើម្បីធានានូវផលិតផល ធានានូវស្ថេរភាពផលិតផលកសិកម្មហ្នឹងឯង។ អ៊ីចឹងវាជាលំហពាណិជ្ជកម្មថ្មីសម្រាប់ការដោះដូររវាងកម្ពុជា និងអ៊ីរ៉ង់»។

កម្ពុជា-អ៊ីរ៉ង បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការរុករកប្រេងកាតកាលពីឆ្នាំ២០១៦ និងបានពិភាក្សាគ្នាក្នុងការបន្តឡើងវិញម្ដងហើយនៅឆ្នាំ២០២២។ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបង្ហើបឱ្យកម្ពុជាថ្មីដឹងថាបច្ចុប្បន្នអនុស្សារណៈថ្មីនៅមិនទាន់មាននៅឡើយទេ ដោយនឹងអាចពិភាក្សាបន្ថែមពេលដែលលោក Nazari ជួបជាមួយរដ្ឋមន្ត្រីក្រសួង។

ក្នុងជំនួបជាមួយប្រធានសភាកម្ពុជាលោកឯកអគ្គរដ្ឋទូត Nazari បានបញ្ជាក់ថាបេសកកកម្មរបស់លោកនៅពេលនេះគឺផ្ដោតលើការងារជាមួយក្រសួងស្ថាប័នរបស់កម្ពុជាលើ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល។ លោកក៏បានជជែកពីការផ្លាស់ប្ដូរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងបទពិសោធន៍នៃបច្ចេកវិទ្យាវះកាត់ដោយរ៉ូប៉ូតជាមួយរដ្ឋមន្ត្រីសុខាភិបាល និងជជែកពីបង្កើតកិច្ចសហប្រតិបត្តិការផ្នែករ៉ាដាអាកាសធាតុ និងផ្កាយរណបជាមួយរដ្ឋមន្ត្រីធនធានទឹកផងដែរ។

លោក Nazari ជួបជាមួយរដ្ឋមន្ត្រីធនធានទឹកលោក ថោង ជេដ្ឋា ថ្ងៃទី១៥ ខែមករា ២០២៥

សម្រាប់អ្នកវិភាគយល់ថាកម្ពុជាគួរផ្តោតលើកិច្ចសហប្រតិបត្តិការណាដែលផ្តល់ប្រយោជន៍គ្នាទៅវិញទៅមក ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការវិនិយោគដូចជាថាមពល សន្តិសុខស្បៀងនិងកសិកម្ម ធុរកិច្ចនិងការវិនិយោគ បច្ចេកវិទ្យានិងនវាវនុវត្តន៍ និងសុខាភិបាល ជាដើម។

ទោះជាយ៉ាងណាសម្រាប់លោក ថុង ម៉េងដាវិត យល់ថាទំនាក់ទំនងនេះក៏ត្រូវទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ផងដែរ។

លោកថា៖ «កម្ពុជាគួរតែបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់ ដោយជ្រើសរើសយកយុទ្ធសាស្ត្រ ដោយទទួលស្គាល់ពីហានិភ័យដែលអាចកើតមានទាក់ទងនឹងជំហរអន្តរជាតិរបស់អ៊ីរ៉ង់ ជាពិសេស​ទាក់ទងនឹងការដាក់ទណ្ឌកម្ម និងអស្ថិរភាពក្នុងតំបន់»។  

ទំនាក់ទំនងការទូតរវាងកម្ពុជានិងអ៊ីរ៉ង់បង្កើតឡើងកាលពីឆ្នាំ១៩៩២ រហូតមកដល់ពេលនេះមានរយៈពេល៣៣ឆ្នាំហើយ៕

លោក Nazari ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម