ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈូសឆាយបេតុងដែលចាក់រំលោភផ្លូវសាធារណៈ កាត់សំយាប និងពង្រីកផ្លូវ សម្រួលការធ្វើដំណើរ
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់គ្រឿងចក្រឈូសឆាយបេតុងចាក់រំលោភផ្លូវសាធារណៈ និងកាត់សំយាបសង់រំលោភលើផ្លូវ ព្រមទាំងពង្រីកផ្លូវ ដើម្បីងាយស្រួលដល់ការធ្វើដំណើរ។

ជាក់ស្ដែងកាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញនេះ លោក ប៉ាង លីដា បានដឹកនាំក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការឈូសឆាយពង្រាបបេតុងចាក់លើទ្រូងផ្លូវ និងកាត់សំយាប ស្ថិតនៅផ្សារទួលពង្រ ភូមិទួលពង្រ និងផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ការចុះពិនិត្យនេះ ដោយសារតែប្រជាពលរដ្ឋមួយចំនួនចាក់បេតុងនៅលើផ្លូវសាធារណៈ ទើបទឹកមិនអាចហូរ មានទឹកដក់លើផ្លូវ ពិបាកក្នុងការធ្វើដំណើរ និងផ្ទះមួយចំនួនបានតសំយាបមកលើផ្លូវ ធ្វើឲ្យទំហំផ្លូវកាន់តែតូចទៅៗ បង្កឲ្យមានការកកស្ទះចរាចរណ៍។

លោកបន្តថា ការចាក់បេតុងលើផ្លូវបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ មានទឹកដក់លើផ្លូវ និង បាត់បង់សោភ័ណភាពតាមដងផ្លូវ។

ជាមួយនោះ អាជ្ញាធរ បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាឈប់ចាក់បេតុងរំលោភលើផ្លូវសាធារណៈបន្តទៀត ព្រោះអាចបង្កឲ្យមានទឹកដក់ និងធ្វើឲ្យផ្លូវបេតុងឆាប់ខូចមុនអាយុកាល៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ