Connect with us

ព័ត៌មានជាតិ

ធាតុអាកាសនៅមណ្ឌលគិរី ចុះត្រជាក់រយៈពេល៣ថ្ងៃបន្តទៀត ដោយទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន

បានផុស

នៅ

អាកាសធាតុនៅក្នុងខេត្តមណ្ឌលគិរី បន្តចុះត្រជាក់រយៈពេល៣ថ្ងៃបន្ថែមទៀត គឺចាប់ពីថ្ងៃទី១៦ ខែមករានេះ ដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ដោយទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានធ្វើឱ្យមេឃមានពពកខ្មៅ និងលាយឡំតំណក់ទឹកភ្លៀងរលឹមផងដែរ។ នេះបើយោងតាមសេចក្តីព្យាករណ៍អាកាសធាតុមន្ទីរធនធានទឹកនិងឧតុនិយមខេត្តមណ្ឌលគិរីចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្ណាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១៨ ខែមករា នៅខេត្តមណ្ឌលគិរី សីតុណ្ហភាពចាប់ពី១៩ អង្សាដល់២៩អង្សារ។ ខ្យល់បក់ពីទិសឦសាន មានល្បឿនពី ២-៥ ម៉ែត្រ/វិនាទី មានភ្លៀងតិចទៅមធ្យម បរិមាណ ២០% និងមានខ្យល់ខ្លាំង( ឬខ្យល់កន្រ្តាក់) បក់ក្នុងល្បឿន ពី ៩-១២ ម៉ែត្រ/វិនាទីផងដែរ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម