Connect with us

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ប្រកាសពួតដៃគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

បានផុស

នៅ

ដើម្បីធានាបានសន្តិសុខក្នុងតំបន់ ក៏ដូចជារវាងប្រទេស និងប្រទេស រដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន បានប្រកាសពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧក្រិដ្ឋកម្មឆ្លងដែន ដែលរដ្ឋមន្ត្រីការបរទេសទាំងពីរ បានលើកឡើងគឺសំដៅដល់អំពើជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដោយភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសទាំងនេះ។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន សម្តែងការដឹងគុណចំពោះកិច្ចសហប្រតិបត្តិការពេញលេញ និងកាយវិការដ៏ល្អរបស់កម្ពុជាក្នុងការដោះស្រាយករណីពពោះជំនួស ដែលពាក់ព័ន្ធនឹងជនជាតិហ្វីលីពីន នាពេលថ្មីៗនេះ។

ការលើកឡើងរបស់ភាគីទាំងពីរ បានធ្វើឡើងតាមរយៈជំនួបតាមទូរសព្ទរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសមភាគីរបស់លោក គឺរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique A. Manalo កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនេះ លោក ប្រាក់ សុខុន និងលោក Manalo បានផ្លាស់ប្តូរទស្សនៈគ្នាជុំវិញការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហ្វីលីពីន ពិសេសការជជែកពីការត្រៀមរៀបចំដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន នៅខែក្រោយ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ រំពឹងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងសំខាន់លើវិស័យនានា រួមទាំងវិស័យសេដ្ឋកិច្ច។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគីហ្វីលីពីន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បែបនេះ ខណៈប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ មានជំនួបពីរលើករួចមកហើយ កាលពីខែកញ្ញា ឆ្នាំ ២០២៣ នៅឥណ្ឌូនេស៊ី និងខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។

ប្រមុខការទូតកម្ពុជា និងហ្វីលីពីន ក៏បានគ្រោងជួបគ្នាផ្ទាល់នៅឯកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅម៉ាឡេស៊ី ខាងមុខផងដែរ៕  

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម