ព័ត៌មានជាតិ
រោងម៉ាស៊ីនកិនស្រូវដ៏ធំមួយ នៅស្រុកថ្មគោល ប្រមូលទិញស្រូវ OM ១ ម៉ឺនតោនពីកសិករ ក្នុងតម្លៃ ៨៤០ រៀល ទៅ ៨៥០ រៀល
ស្របពេលដែលតម្លៃស្រូវប្រភេទ OM បានធ្លាក់ចុះយ៉ាងគំហុក នៅមួយរយៈពេលចុងក្រោយនេះ ឧកញ៉ា ឡាយ ឈុនហួ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ «City Rice Import Export» នៅស្រុកថ្មគោល ខេត្តបាត់ដំបងបានថ្លែងថា ដើម្បីជួយដល់កសិករដែលប្រឈមបញ្ហាទីផ្សារ នៅដើមខែមករា ឆ្នាំ២០២៥ នេះ រោងម៉ាស៊ីនបានប្រមូលទិញស្រូវប្រភេទ OM ពីកសិករក្នុងរង្វង់ប្រមាណ ១ ម៉ឺនតោន (ស្រូវសើម)។

ឧកញ៉ា ឡាយ ឈុនហួ បានឱ្យ «កម្ពុជាថ្មី» ដឹងថា កន្លងមកប្រភេទស្រូវ OM នេះខាងរោងម៉ាស៊ីនបាននាំចេញទៅកាន់ប្រទេសចិន ឥណ្ឌូនេស៊ី និងសហគមន៍អឺរ៉ុប ប៉ុន្តែស្ថិតនៅក្នុងចំនួនមួយដែលតិចតួចខ្លាំង ព្រោះស្ទើរតែ ៩០% នៃការនាំចេញ ខាងរោងម៉ាស៊ីនធ្វើការនាំចេញតែប្រភេទស្រូវសែនក្រអូប ផ្ការំដួល និងប្រភេទស្រូវស្រងែប៉ុណ្ណោះ។
លោកថា វិបត្តិតម្លៃទីផ្សារស្រូវធ្លាក់ចុះប្រភេទស្រូវ OM ខណៈកសិករបានសម្រុកធ្វើច្រើន ហើយការបញ្ជាទិញភាគច្រើននាំចេញទៅកាន់ប្រទេសវៀតណាម ដូច្នេះរោងម៉ាស៊ីនរបស់លោកផ្ទាល់ក៏បានសម្រេចចិត្តធ្វើការប្រមូលទិញខ្លះៗពីកសិករ។ ជាក់ស្តែង នៅក្នុងខែមករា ឆ្នាំ២០២៥ នេះ រោងម៉ាស៊ីនបានប្រមូលទិញពីកសិករប្រមាណជា ១ ម៉ឺនតោន (ស្រូវសើម) យកមកសម្ងួត និងស្តុកទុកនៅក្នុងឃ្លាំងដើម្បីព្យាយាមរកទីផ្សារនៅពេលក្រោយ។


ក្នុងនោះដែរ ប្រភេទស្រូវ OM ដឹកមកដល់រោងម៉ាស៊ីនស្រូវសើម រោងម៉ាស៊ីទិញក្នុងតម្លៃប្រមាណ ៨៤០រៀល ទៅ ៨៥០ រៀន ក្នុងមួយគីឡូក្រាម ដែលភាគច្រើនទិញចូលពីកសិករដែលក្នុងស្រុកថ្មគោល ខេត្តបាត់ដំបងផ្ទាល់តែម្តង។
ឧកញ៉ា ឡាយ ឈុនហួ ក៏បានបន្ថែមដែរថា «ដោយសារបរិមាណស្រូវ ១ ម៉ឺនតោន កិនជាអង្ករបានជិត ៤ ពាន់តោន ដូច្នេះហើយចាំបាច់ត្រូវរកទីផ្សារសម្រាប់ការនាំចេញ ដើម្បីអាចទិញស្រូវចូលបន្តទៀតបាន»។
លោកឧកញ៉ា ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះខាងរោងម៉ាស៊ីន ក៏នៅតែបន្តទិញនូវប្រភេទស្រូវស្រង៉ែ និងសែនក្រអូបដោយប្រភេទស្រូវស្រង៉ែ ដែលសឹងតែ ១០០% រោងម៉ាស៊ីនបានប្រមូលទិញចូលច្រើននូវស្រូវប្រភេទនេះ៕



-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល