Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្នើអ្នកដីជួលឱ្យកសិករកុំយកថ្លៃឈ្នួលថ្លៃពេក ព្រោះតម្លៃស្រូវអូអិមធ្លាក់ថ្លៃ មិនមែនតម្លៃល្អដូចមុន

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើទៅកាន់ម្ចាស់ដីដែលបានជួលទៅឱ្យកសិករសម្រាប់ធ្វើស្រូវប្រាំង គួរពិចារណាបន្ធូរបន្ថយថ្លៃឈ្នួលតាមដែលអាចធ្វើទៅបាន ស្របពេលដែលតម្លៃស្រូវអូអិមធ្លាក់ថ្លៃ។​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើទៅកាន់អ្នកដែលមានដីជួលឱ្យកសិករបែបនេះ តាមរយៈសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងកសិកម្ម អះអាងថា ដោយសារតម្លៃស្រូវប្រភេទអូអិមឡើងថ្លៃកាលពីឆ្នាំមុន កសិករបានខិតខំពង្រីកការធ្វើស្រែបន្ថែមទៀត ពោលគឺធ្វើស្រែរបស់ខ្លួនឯងផ្ទាល់ផង និងជួលដីដែលនៅទំនេរធ្វើបន្ថែមទៀត ហើយការជួលដីនោះទៀតសោត គឺកសិករហ៊ានជួលក្នុងតម្លៃថ្លៃ។

ត្បិតថាបានអំពាវនាវឱ្យម្ចាស់ដីបន្ថយថ្លៃឈ្នួល កុំយកថ្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែលោករដ្ឋមន្ត្រីលើកឡើងថា ក្រសួងកសិកម្មមិនអាចលូកដៃទៅបង្ខិតបង្ខំម្ចាស់ដីទាំងនោះឱ្យដាច់ខាតត្រូវតែកុំយកតម្លៃថ្លៃបានឡើយ ព្រោះតែកន្លងមក នៅពេលជួលដីដើម្បីធ្វើស្រែ ទាំងភាគីម្ចាស់ដី និងកសិករអ្នកជួល សុទ្ធតែបានព្រមព្រៀងគ្នាក្នុងតម្លៃជាក់លាក់មួយច្បាស់ទៅហើយ។ តែទោះជាមានកិច្ចសន្យាជាក់លាក់ លោក ឌិត ទីណា នៅតែទទូចឱ្យភាគីម្ចាស់ដីចេះជួយគ្នាក្នុងគ្រាលំបាក។

ស្របពេលបច្ចុប្បន្នស្ថានភាពតម្លៃស្រូវប្រភេទអូអិមធ្លាក់ថ្លៃ រដ្ឋមន្ត្រីកសិកម្ម ស្នើទៅកាន់អ្នកដែលជួលដីឱ្យកសិករបែបនេះ៖« នេះគឺជាការអំពាវនាវ សុំឱ្យបងប្អូនយើងដែលមានដីជួលដីឱ្យបងប្អូនផ្សេងៗទៀត ក៏គួរតែពិចារណាក្នុងការប្រែប្រួលបន្ធូរបន្ថយបញ្ចុះតម្លៃរបៀបម៉េច ព្រោះអីនេះជាដីរបស់បងប្អូនទេ។ យើងមិនអាចទៅលូកដៃ បង្ខិតបង្ខំណាមួយទេ ព្រោះអីជាកិច្ចព្រមព្រៀងរវាងអ្នកទាំងពីរស្រាប់ហើយ។ ប៉ុន្តែជាការអំពាវនាវសុំឱ្យមានការយោគយល់គ្នា ព្រោះតម្លៃស្រូវអូអិមនេះ វាមិនដូចពីមុនទៀតទេ ដែលត្រូវពិចារណាជួយគ្នាក្នុងគ្រានេះ»។

ជាមួយគ្នានេះ នៅក្នុងសន្និសីទសារព័ត៌មាន លោក ឌិត ទីណា ក៏បានលើកឡើងពី​​មូលហេតុដែលស្រូវអូអិមធ្លាក់ថ្លៃ។ មូលហេតុដែលធ្លាក់ថ្លៃ គឺដោយសារសព្វថ្ងៃនេះ កម្ពុជាឈានដល់វិបត្តិតម្លៃស្រូវ ក្រោយពីប្រទេសឥណ្ឌាដែលកន្លងទៅផ្អាកលក់ចេញស្រូវមួយអន្តរកាល ឥឡូវនេះបានបញ្ចេញស្រូវទៅលក់លើទីផ្សារឡើងវិញ ហើយស្របពេលដែលឥណ្ឌូនេស៊ីក៏កាត់បន្ថយការនាំចូល ព្រោះតែឥណ្ឌូនេស៊ីក៏ជំរុញការផលិតរបស់ខ្លួន។ ដោយសារបញ្ហានេះ លោករដ្ឋមន្ត្រីលើកឡើងថា ទាំងកម្ពុជា វៀតណាម និងថៃ សុទ្ធតែជួបបញ្ហាចាល់ស្រូវដូចគ្នា។

នៅក្នុងសន្និសីទដដែល លោករដ្ឋមន្ត្រីក៏បានបង្ហាញពីដំណោះស្រាយក្នុងការស្ដារតម្លៃស្រូវដែលធ្លាក់ថ្លៃ រួមមានជាដំណោះស្រាយរយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដំណោះស្រាយរយៈពេលខ្លី​គឺ ក្រសួងកសិកម្ម នឹងចេញបញ្ចេញថវិកាដែលរដ្ឋាភិបាលទម្លាក់ជូន រក្សាស្ថិរភាពតម្លៃ និងសហការជាមួយតាមបណ្ដារោងម៉ាស៊ីនកិនស្រូវនានាឱ្យទិញស្រូវរបស់ពលរដ្ឋក្នុងរដូវពិធីបុណ្យចូលឆ្នាំចិន វៀតណាមខាងមុខនេះ ឬស្រូវអូអិមគ្មានទីផ្សារសោះ។ សម្រាប់ដំណោះស្រាយរយៈពេលធម្យម គឺក្រសួងបន្តកៀគរឱ្យកសិករបន្តចងក្រងជាសហគមន៍ទំនើបដែលមានច្រើនរាប់រយ ពាន់គ្រួសារ នោះក្រសួងនឹងផ្ដល់កម្ចីឱ្យកសិករសម្រាប់បង្កបង្កើនផល។ ចំណែករយៈពេលវែង គឺការបាត់បន្ថយថ្លៃដើមរបស់ពលរដ្ឋ តាមរយៈការណែនាំឱ្យពលរដ្ឋប្រើប្រាស់ជីកសិកម្មដែលធ្វើដោយពលរដ្ឋផ្ទាល់៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Blobfish ក្លាយជាសត្វមានរូប​អាក្រក់បំផុតក្នុងពិភពលោក

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការ​​អង់គ្លេស​រក​ឃើញ​ថា​ បុរស​ពីរ​នាក់​​មាន​ពិរុទ្ធ​​ពី​បទ​លួច​បង្គន់មាស​

ព័ត៌មានជាតិ២ ម៉ោង មុន

អៀរឡង់ ផ្តល់មូលនិធិ៨០ម៉ឺនអឺរ៉ូ ដើម្បីជួយសហគមន៍ជនបទភាគខាងជើងប្រទេសកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សំរាមជាច្រើនកន្លែងក្នុងខេត្តមណ្ឌលគិរី ត្រូវបានសម្អាត ដើម្បីលើកកម្ពស់សោភណភាព ស្របពេលបុណ្យចូលឆ្នាំថ្មីខិតចូលមកដល់

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ៊ូធី បាញ់​មីស៊ីល​ដាក់​អ៊ីស្រាអែល ក្រោយហ្គាហ្សា​ផ្ទុះ​អាវុធ​ឡើង​វិញស្លាប់​មនុស្ស​ជាង​៤០០​នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ប្រជាជនថៃមកពី១៩​ខេត្ត តវ៉ា​ដោយ​ដឹកត្រី​ទីឡាព្យ៉ា​​ថ្ពាល់​ខ្មៅចាក់នៅមុខវិមានរដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ព្រមឈប់បាញ់តែលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រថាមពលអ៊ុយក្រែន ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម