Connect with us

ព័ត៌មានជាតិ

មន្ត្រី២នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងបោសសម្អាតនៅខេត្តឧត្តរមានជ័យ

បានផុស

នៅ

បុគ្គលិកបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការផ្ទុះមីនអំឡុងពេលប្រតិបត្តិការបោសសម្អាតមីន ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារលិខិតរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសពមន្ត្រីទាំងពីរ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកការពលីរបស់លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា គឺជាការបាត់បង់វីវជនដោះមីនដ៏អង់អាចក្លាហានដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន។

លោក​បាន​លើកឡើងថាក្នុងលិខិតនោះថា៖ «ខ្ញុំពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្ដាយឥតឧបមាដោយបានទទួលដំណឹងអំពីពលីកម្មរបស់លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន»។

ឧបទ្ទវហេតុដ៏សោកស្ដាយនេះកើតឡើងនៅម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១៦ ខែមករានេះ ក្នុងពេលដែលជនរងគ្រោះទាំងពីរកំពុងបំពេញប្រតិបត្តិការ ចាក់ កាយ ក្នុងចម្ការមីននៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម