ព័ត៌មានជាតិ
ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែមករា អាកាសធាតុនៅខេត្តរតនគីរី ចុះត្រជាក់ដល់១៨អង្សា
ព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសខេត្តរតនគិរី បានបង្ហាញដឹងថា ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៥ ស្ថានភាពធាតុអាកាសខេត្តរតនគិរី ទទួលឥទ្ធិពលពីខ្យល់មូសុងឦសាន ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យ សីតុណ្ហភាពពី១៨°C ទៅ ៣២°C ហើយខ្យល់បក់មកពីទិសឦសាន និងមានល្បឿន ២ ទៅ ៥ ម៉ែត្រ/វិនាទី។
ចំណែក នៅពេលព្រឹក និងនៅពេលយប់ ចាប់ពីម៉ោង១ព្រឹកដល់ម៉ោង៦ព្រឹក និងចាប់ម៉ោង៦យប់ទៅ មានធ្លាក់ទឹកសន្សើម និងអ័ព្ទខ្លាំងដែលជាហេតុបង្កឱ្យអាកាសធាតុចុះត្រជាក់ និងរងា។ ធាតុអាកាសបែបនេះ អូសបន្លាយរយៈពេល៣ថ្ងៃជាប់គ្នា ដោយសារភូមិសាស្ត្រខេត្តរតនគិរី ទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានធ្វើឱ្យមេឃមានពពកខ្មៅ និងលាយឡំតំណក់ទឹកភ្លៀងរលឹមនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ នេះបើយោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥៕
ដោយ៖ ខៀវ ចាប
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ