ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តផ្លូវការថ្នាលបឋម PLP ដើម្បីគាំទ្រការរៀន និងតាមដានការសិក្សារបស់សិស្ស
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP (PLP Edtech) ដែលគាំទ្រដល់ការរៀន និងបង្រៀន ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការត្រួតពិនិត្យការសិក្សារបស់សិស្សផងដែរ។

បើនិយាយពី ក្រសួងអប់រំបញ្ជាក់ថា ថ្នាលបឋម PLP (PLP Edtech) មានអត្ថប្រយោជន៍ដូចជា សិស្សអាចប្រើប្រាស់ថ្នាល់ PLP នេះ សម្រាប់អនុវត្តសកម្មភាពសិក្សា និងធ្វើសំណួរតេស្តលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា វិជ្ជាសាស្ត្រ និងមុខវិជ្ជាផ្សេងទៀតដើម្បីអភិវឌ្ឍន៍សមត្ថភាព និងត្រិះរិះពិចារណាបានស៊ីជម្រៅ។ គ្រូបង្រៀន ក៏អាចតាមដានសកម្មភាពសិក្សា និងសមត្ថភាពសិក្សារបស់សិស្ស ងាយស្រួលក្នុងការរៀបចំផែនការបង្រៀនឱ្យស្របតាមសមត្ថភាពរបស់ពួកគេ។

បន្ថែមពីនេះ គ្រូបង្រៀន និងមន្ត្រីបច្ចេកទេសកម្រិតបឋមសិក្សា អាចប្រើថ្នាលបឋម PLP សម្រាប់អភិវឌ្ឍន៍វិជ្ជាជីវៈជាប់ជាប្រចាំតាមរយៈការធ្វើស្វ័យសិក្សាតាមអនឡាញដើម្បីទទួលបានក្រេឌីត។ ជាមួយគ្នានេះ មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអ្នកស្រាវជ្រាវ អាចធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សតាមគម្រូតេស្តរង្វាយតម្លៃថ្នាក់ជាតិ (ថ្នាក់ទី៣ ដល់ទី៦) និងថ្នាក់តំបន់ SEA-PLM (ថ្នាក់ទី៥)។ អ្វីដែលកាន់តែពិសេស ក្រៅពីគ្រូបង្រៀន សូម្បីតែអាណាព្យាបាល សហគមន៍ អង្គការដៃគូជាតិ និងអន្តរជាតិ ក៏អាចតាមដានការសិក្សារបស់សិស្ស ព្រមទាំងផ្តល់កិច្ចសហការក្នុងការជួយសិស្សបានទាន់ពេលវេលា ដោយផ្អែកលើទិន្នន័យសិក្សា និងលទ្ធផលសិក្សាប្រចាំថ្ងៃ សប្តាហ៍ ឬប្រចាំខែផងដែរ។ នេះបើតាមក្រសួងអប់រំ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា