Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញ ចុះបិទសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាត២កន្លែង នៅឃុំស្រអែម ខេត្តព្រះវិហារ

បានផុស

នៅ

ក្រុមការងារគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ខេត្តព្រះវិហារ បានចុះបិទទីតាំងបន្ទប់ថែទាំជំងឺចំនួន២កន្លែង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដែលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មិនឱ្យបើកដំណើរការជារៀងរហូត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ទីតាំងសេវាសុខាភិបាលឯកជនគ្មានច្បាប់អនុញ្ញាតទាំង២កន្លែង ដែលបានបិទរួមមាន៖ទី១៖ បន្ទប់ថែទាំជំងឺឈ្មោះ កែប សុផល ស្ថិតនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទី២៖ បន្ទប់ថែទាំជំងឺឈ្មោះ លី សេង ស្ថិតនៅភូមិបង្គោលលេខ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ លោក បន្តថា ការចុះបិទនេះ ដើម្បីបង្ហាញថា ទីតាំងសេវាសុខាភិបាលឯកជនមួយមានច្បាប់ទំលាប់ត្រឹមត្រូវ ពិសេសដើម្បីផ្តល់ភាពជឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត គួង ឡូ បានសំណូមពរដល់ម្ចាស់ទីតាំង សេវាសុខាភិបាល ឯកជនទាំងអស់ ត្រូវដាក់តាំងបង្ហាញច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវរបស់ខ្លួនឱ្យពលរដ្ឋបានឃើញ ដោយលោកលើកឡើងថា កាលដែលម្ចាស់ទីតាំងដាក់បង្ហាញច្បាប់អាជីវកម្មត្រឹមត្រូវ គឺជាការចំណេញរបស់គាត់ទៅវិញទេ ព្រោះប្រជាពលរដ្ឋពេលដែលគាត់ចូលមក ហើយមើលឃើញថា កន្លែងដែលគាត់មកទទួលសេវា គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ជាកន្លែងមួយដែលស្របច្បាប់ មានន័យថាកន្លែងហ្នឹងមានគុណភាព មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះគាត់នឹងមិនព្រួយបារម្ភពេលមកទទួលសេវានៅកន្លែងយើងនោះទេ ហើយក៏ជាការបង្ហាញនូវការចូលរួមលុបបំបាត់សេវាសុខាភិបាលឯកជនដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។

លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា សមាសភាពគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលគ្មានច្បាប់អនុញ្ញាត ដែលចុះបិទសេវាសុខាភិបាលឯកជនទាំង២ទាំងតាំងនេះ ដឹកនាំដោយលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ និងរូបលោកផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរដែនដីស្រុក ឃុំ ភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ នៃស្រុកជាំក្សាន្ត និងលោក លោកស្រីក្រុមការងារសេវាឯកជន នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជាច្រើនរូបទៀត។

ជុំវិញករណីនេះ ពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាចុះពិនិត្យទីតាំងផ្តល់សេវាសុខភាព ដល់ពលរដ្ឋជាច្រើនកន្លែង នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តព្រះវិហារផង ដែលកំពុងដំណើរការជារៀងរាល់ថ្ងៃ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម