ព័ត៌មានជាតិ
ប្រធានបទជំរុញឲ្យកសិករដាំដុះពូជស្រូវក្នុងស្រុកនៅតែក្តៅ អ្នកគាំទ្រលើកហេតុផលការពារផ្សេងៗគ្នា
ក្រោយពីតម្លៃស្រូវពូជអូអឹមបានធ្លាក់ថ្លៃយ៉ាងគំហុក ហើយមន្រ្តីជំនាញកសិកម្មបានជំរុញឲ្យកសិករងាកមកដាំដុះនិងប្រើប្រាស់ពូជស្រូវក្នុងស្រុក ក៏មានការបញ្ចេញមតិយល់ឃើញផ្សេងៗពីអ្នកប្រើប្រាស់បណ្តាញសង្គម ជុំវិញវិធានការជំរុញឲ្យកសិករប្រើប្រាស់ពូជស្រូវក្នុងស្រុក ដើម្បីធានាបានស្ថេរភាពថ្លៃ។
នៅលើគណនីហ្វេសបុករបស់លោក ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា «បច្ចុប្បន្ននេះ សហគមន៍កសិកម្មទំនើបស្រូវសែនក្រអូបទទួលបានការធានាថ្លៃទុកជាមុន ១៣៥០ រៀល។ រួមគ្នាជាសហគមន៍ផលិតពូជស្រូវខ្មែរតាមកិច្ចសន្យាគឺជាជម្រើសសុវត្ថិភាព អាចការពារបងប្អូនកសិករយើងពីហានិភ័យទីផ្សារ!»។


ពាក់ព័ន្ធការជំរុញឲ្យកសិករងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក និងចូលរួមបង្កើតសហគមន៍កសិកម្មទំនើប ក៏មានប្រិយមិត្តជាច្រើន បានចូលមកខមមិនយ៉ាងផុលផុសលើគណនីហ្វេសបុករបស់លោក ឃឹម ហ្វីណង់ ដែលអ្នកខ្លះជាកសិករដែលប្រឡូកក្នុងការងារដាំដុះដំណាំស្រូវ រូមទាំងពលរដ្ឋទូទៅមួយចំនួនទៀតដែលយល់ដឹងពីវិស័យកសិកម្មនិងបានចូលរួមផ្តល់មតិយោបល់ផ្សេងៗ។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Seng Kosal បានចូលមកខមិនថា ការធ្វើស្រូវ OM មានរយៈពេលខ្លី ១ ឆ្នាំអាចធ្វើបានច្រើនដង បើធៀបទៅនិងស្រូវស្រាល។ ការជ្រើសរើសធ្វើស្រូវ OM ក៏ជាជម្រើសក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់កសិករដែរ។ ស្រូវសែនក្រអូប រយៈពេលយូរជាង ទិន្នផលតិច ចំណាយច្រើន (ឧទាហរណ៍ថ្លៃច្រូត ស្រូវ OM ដើមខ្លី តម្លៃថោកជាងជិត ៣០០០ រៀល/10m^2) និង ទឹកបញ្ចូលស្រែ។ល។ បច្ចុប្បន្នស្រូវរយៈពេលយូរ គេធ្វើសម្រាប់ទុកហូប និង ស្រូវ OM ធ្វើសម្រាប់លក់យកប្រាក់ចំណេញ។ ចឹងគួរលោករដ្ធមន្រី្តជួយរកទីផ្សារឲ្យប្រជាពលរដ្ធផង។
អ្នកខមិនម្នាក់ទៀតឈ្មោះ Som Sophearith ក៏បានចូលរួមមតិថា ខ្ញុំមិនមែនជាកសិករទេ តែខ្ញុំមានយោបល់តិចតួច។ តាមរយៈពត៍មាននៅលើ Poster នេះ គឺពិបាកនឹងអោយប្រជាកសិករងាកមកដាំស្រូវក្រអូបណាស់ ព្រោះក្រោយពេលប្រមូលផលហើយ ពួកគាត់ទទួលបានកម្រៃតិចជាង OM បើគិតក្នុង1ខែ។ ឧទាហរណ៍
1- ស្រូវក្រអូប 1ha បានផល 4 តោន ក្នុងរយៈពេល 4 ខែ។ បើ 1 គីឡូលក់បាន 1300៛ គឺ 4 តោន= 5 200 000៛ ឬស្មើនឹង 1 300 000៛ ក្នុង1ខែ។
2-ស្រូវ OM. 1ha បានផល 5 តោន ក្នុងរយៈពេល 3 ខែ។ បើ 1 គីឡូលក់បាន 800៛ (តម្លៃក្នុងពេលធ្លាក់ថ្លៃ). គឺ 5តោន= 4 000 000៛ ឬស្មើនឹង 1 333 000៛ ក្នុង 1 ខែ។ ដូច្នេះ OM នៅតែបានកម្រៃច្រើនជាង ហើយណាមួយ OM មិនមែនគ្មានទីផ្សារទេ គ្រាន់តែតម្លៃវាចុះថោក។
តាមយោបល់ខ្ញុំ ក្រសួងគួរតែណែនាំប្រជាកសិករកាត់បន្ថយថ្លៃដើមវិញដូចជា ជី តម្លៃភ្ជួរឬច្រូតជាដើម និងស្វែងរកទីផ្សារស្រូវ OM បន្ថែមក្រៅពីវៀតណាម ឬក៏បោះទុនកែច្នៃផ្គត់ផ្គង់ក្នុងស្រុកវិញ។ ខ្ញុំជឿថាបងប្អូន ខ្មែរគាត់មានជាតិនិយមច្បាស់ជាគាំទ្រ។
អ្នកប្រើងប្រាស់បណ្តាញសង្គមម្នាក់ទៀតឈ្មោះ ប៊ុន ធឿន ក៏បានចូលខមិនថា តាមមើលដឹងភាគច្រើនស្រូវយើងច្រើនទៅលក់ទៅវៀតណាម។ វាពិបាកអញ្ចឹង យើងពឹងដង្ហើមគេដូចគេថាអញ្ចឹង។ ខ្មោចហែរដល់បច្ឆាហើយត្រូវតែដុតអញ្ចឹងគេថាតម្លៃប៉ុន្មាន ក៏យើងត្រូវតែលក់។ តិចទៀតព្រែកជីក។ ជីកហើយអាចនឹងគ្រាន់បើទៅ។
អ្នកខមមិនម្នាក់ទៀតឈ្មោះ ហ៊ឹម សុរស បានចូលរួមមតិដែរថា កសិករដូចខ្ញុំទើបយល់ច្បាស់ ពីមុនមករឿងស្រូវគឺយើងធ្វើតែពូជក្នុងស្រុកទេ តែដោយសារទីផ្សារក្នុងស្រុកយើងទិន្នផលលើសកំរិតមិនទទួលទិញ ទើបកសិករដូចខ្ញុំប្ដូរទៅដាំពូជគេ ព្រោះតែគេទទួលទិញ បើគ្រប់កសិករប្ដូរទៅដាំពូជក្នុងស្រុកវិញ នោះរឿងរ៉ាវ ២០ ឆ្នាំមុនកើតឡើងដដែល គឺគ្មានទីផ្សារទិញនោះឯង។ បើរដ្ឋាភិបាលហ៊ានធានាចុះកិច្ចសន្យា សម្រាប់កសិករនិងទទួលទិញនោះ គ្មានអ្វីត្រូវខ្លាចនឹងធ្វើឡើងវិញឡើយ។
ដោយឡែកអ្នកខមិនដែលមានគណនីហ្វេសបុកឈ្មោះ Nung Re ក៏បានចូលរួមមតិដែរថា ហេតុអ្វីបានជាមិនមានការផ្សព្វផ្សាយណែនាំទៅតាមតំបន់ភូមិឃុំនីមួយៗឲ្យបានជ្រួតជ្រាបដល់កសិករគ្រប់ខ្នងផ្ទះតែម្ដងទៅ។ មន្ត្រីកសិកម្មឃុំ មន្ទីរកសិកម្មជាសេនាធិការរបស់ក្រសួងកសិកម្ម ហេតុអ្វីមិនដឹកនាំចងក្រងកសិករទៅតាមតំបន់ភូមិឃុំនីមួយៗឲ្យបានគ្រប់ៗឃុំទៅ? ហេតុអ្វីបានជាមានការយឺតយ៉ាវ ក្នុងការចងក្រងទៅជាសហគមន៍ម្ល៉េះ? បើក្នុងនាមខ្ញុំជាកសិករអស់រយៈពេល ១០ ឆ្នាំ កន្លងមកហើយ ពុំដែលទទួលបានទទួលនៅការផ្សព្វផ្សាយគោលនយោបាយកសិកម្ម ឬក៏ការផ្សព្វផ្សាយធានាតម្លៃអន្តរាគមន៍ទិន្នផលកសិកម្មអំពីរដ្ឋាភិបាលណាមួយនៅឡើយទេ ចេះតែផលិតទៅតាមអ្វីដែលមានឈ្មួញកណ្ដាលទិញកន្លងមកតែប៉ុណ្ណោះ។



ជាមួយខមិនយ៉ាងច្រើននេះ លោក ឃឹម ហ្វីណង់ក៏បានចូលឆ្លើយតបខមិនមួយចំនួនជុំវិញរឿងនេះ។
ឆ្លើយតបខមិនរបស់ពលរដ្ឋម្នាក់ឈ្មោះ Vy Ravuth ថា នៅពេលដែលប្រជាពលរដ្ឋធ្វើបានច្រើន នោះតម្លៃនឹងចុះថោកម្ដងទៀត។ លោក ឃឹម ហ្វីណង់ បានឆ្លើយតបថា គិតបែបនេះក៏ម្យ៉ាង តែបើសិនជាយើងនាំគ្នាគិតបែបនេះគ្រប់គ្នា យើងគ្មានថ្ងៃដោះស្រាយបញ្ហាអ្វីបានឡើយ។ ពិតណាស់ គ្មានអ្វីឋិតឋេរឡើយ ហើយថ្លៃតែងកំណត់ដោយតុល្យភាពនៃទំហំផ្គត់ផ្គង់ និងតម្រូវការនោះឯង តែមានពេលខ្លះក៏វាពាក់ព័ន្ធនឹងយុទ្ធសាស្ត្រដែរ។ តួយ៉ាង ការផលិតពូជរបស់គេវាប្រាកដជាអាស្រ័យលើទីផ្សារគេហើយ បើប្រើពូជយើង ទើបយើងងាយគ្រប់គ្រងបាន ជាពិសេសលើកិច្ចការអន្តរាគមន៍។
អ្នកខមិនម្នាក់ទៀតឈ្មោះ Chhouy Borath បានសួរថា តើអាចមានចរន្តផ្សព្វផ្សាយឱ្យដល់ភូមិឃុំផ្ទាល់បានទេ? ខ្ញុំបាទរំពឹងទុកថា ប្រសិនមានការពន្យល់ពីអត្ថប្រយោជន៍នៃការចងក្រងសហគមន៍កសិកម្ម ឱ្យពួកគាត់បានយល់ និងមានអ្នកបង្ហាញផ្លូវ និងធានាលើតម្លៃទៀតនោះ ប្រាកដណាស់ពួកគាត់នឹងចូលរួម។
លោកឃឹម ហ្វីណង់ បានឆ្លើយតបថា យើងកំពុងព្យាយាមធ្វើកិច្ចការនេះហើយ ជាពិសេសតាមរយៈមន្ត្រីឃុំរបស់យើង។
អ្នកខមិនមួយរូបទៀតបានចែករំលែកបទពិសោធន៍ថា ៤ ឆ្នាំមុនកសិករខាងខ្ញុំធ្វើសែនក្រអូបបានច្រើនណាស់ តែពេលលក់មិនមានឈ្មួញមកទិញ បើទិញក្នុងតម្លៃថោកដែរ។ ឆ្នាំបន្ទាប់មានក្រុមហ៊ុនមកធ្វើកិច្ចសន្យាតម្លៃស្រូវសែនក្រអូប តែដល់ពេលស្រូវទុំបាត់ដំណឹងទាក់ទងមិនបាន កសិកររៀងចាល់។ ពួកគាត់និយាយថា មិនខ្លាចនឹងធ្វើតែខ្លាចនឹងលក់ បើដូចដែរអ្វីដែលឯកឧត្តមបាននិយាយមែន កសិករខាងខ្ញុំរីករាយនឹងសហការណ៍ ព្រោះពួកគាត់ចង់បានភាពច្បាស់លាស់។
លោក ឃឹម ហ្វីណង់ បានឆ្លើយតបថា បាទអ្វីៗទាមទារភាពច្បាស់លាស់ អញ្ចឹងហើយបានជាតម្រូវឱ្យផលិតក្រោមឆ័ត្រនៃសហគមន៍កសិកម្មទំនើប មិនមែនធ្វើរៀងៗខ្លួន ឬរបៀបសហគមន៍ចាស់ទេ៕



-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?