Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំរៀបចំការកែលម្អ និងពិនិត្យដំណើរការនានាសម្រាប់ត្រៀមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៥

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីក្រសួងអប់រំ និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមផេកក្រសួងអប់រំ កិច្ចប្រជុំនេះមានគោលបំណងសំខាន់៨ចំណុច។ ទី១ ពិនិត្យទិដ្ឋភាពទូទៅនៃដំណើរការប្រឡង ការងារមុនពេលប្រឡង ដំណើរការសំណេរ និងកំណែ។ ទី២ ការណែនាំស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ទី៣ ការធ្វើបច្ចុប្បន្នកម្មឯកសារគតិយុត្ត វិញ្ញាសាប្រឡង និងការកំណត់ពិន្ទុ ការកំណត់និទ្ទេស។ ទី៤ ពង្រឹងយន្តការកំណែ និងដាក់ពិន័យ ការរៀបចំគណៈកម្មាការកំណែ និងពិនិត្យបច្ចេកទេសកំណែ។ ទី៥ ទីតាំងកំណែ និងផ្ទៀងផ្ទាត់ និងកន្លែងស្រង់ពិន្ទុ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ ទី៦ វិធានការគន្លឹះកែលម្អដំណើការសំណេរ ទី៧ សម្ភារៈ និងថវិកាត្រៀមសម្រាប់ដំណើរការប្រឡង និងទី៨ វិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។

ក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកការងារប្រឡងគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយលោកសំណូមពរឱ្យបន្តសហការគ្នាបែបនេះទៀត ដើម្បីពង្រឹងវិស័យអប់រំកម្ពុជាកាន់តែល្អបន្ថែម។ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ មានសារៈសំខាន់ណាស់ មិនត្រឹមតែសម្រាប់វាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្សនោះទេ ថែមទាំងត្រូវយកលទ្ធផលការប្រឡងនេះសម្រាប់វាយតម្លៃសាលារៀនគំរូ ដែលជាការងារអាទិភាពចម្បងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅ។ ក្នុងនោះមានសិស្សចំនួន ១០៦ ៣៥១ បានជាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅទូទាំងប្រទេស ស្មើនឹង ៧៩% ហើយសិស្សដែលទទួលបាននិទ្ទេស A មានរហូតដល់ ២ ២១៦នាក់ ឯណោះ។ ចំណែកសិស្សដែលទទួលបាននិទ្ទេសB មានចំនួន ៩ ៧០១នាក់, និទ្ទេសC មានចំនួន ២២​ ៦៧៥នាក់, និទ្ទេសD មាន ៣៦ ៦៨៣នាក់ និងនិទ្ទេសE មានចំនួន ៣៥ ០៧៦នាក់។

យ៉ាងណា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ក្រសួងអប់រំ នៅមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម