Connect with us

ព័ត៌មានជាតិ

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

បានផុស

នៅ

មេប៉ូលីសថា បានអះអាងថា ករណីបាញ់សម្លាប់អតីតអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង លោក លិម គិមយ៉ា គឺជាជម្លោះផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងរឿងនយោបាយ និងមិនពាក់ព័ន្ធកម្រិតប្រទេសនោះទេ ពោល គឺមិនពាក់ព័ន្ធនឹងនយោបាយកម្ពុជាឡើយ។ លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ បានចាត់ទុកថា លទ្ធផលនេះ គឺច្បាស់ណាស់ថា ឃាតករស៊ីឈ្នួលបាញ់លោក លិម គិមយ៉ា គឺជាមនុស្សស្គាល់គ្នាយ៉ាងជិតសិ្នទជាមួយឈ្មោះ លី រតនរស្មី ដែលអតីតជាអង្គរក្សផ្ទាល់របស់ទណ្ឌិត សម រង្ស៊ី ជាអ្នកធ្លាប់បានជួយទំនុកបម្រុងឃាតករ ក្រោយពេលត្រូវបានបណ្តេញចេញពីក្របខណ្ឌទាហានជើងទឹក។ នេះបើយោងតាមចម្លើយរបស់ជនសង្ស័យជាឃាតករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលគ្នានេះ សម្តីរបស់ឈ្មោះ ឈុម សេរីសុខុម បាននិយាយក្រោយលោក លិម គិមយ៉ា បានស្លាប់ភ្លាមៗនោះថា៖«រវាងទណ្ឌិត សម រង្ស៊ី  និង លោក លិម គិមយ៉ា មិនដែលត្រូវគ្នាទេ ហើយលោក លិម គិមយ៉ា ត្រូវបានទណ្ឌិត សម រង្ស៊ី ចាត់ទុកជាអ្នកបំបែកបំបាក់ក្រុមខ្លួនទៀតផង។ ដូច្នេះ ការស្លាប់របស់លោក លិម គិមយ៉ា សមហើយៗនេះក៏ជាការល្អដែរ ដើម្បីទម្លាក់កំហុសទៅគណបក្សប្រជាជនកម្ពុជា។ បែបនេះ មានន័យថា គំនុំរបស់ទណ្ឌិត សម រង្ស៊ី ពិតជាតាមជាប់លោក លិម គិមយ៉ា រង់ចាំតែឱកាសសម្លាប់តែប៉ុណ្ណោះ»។  

ចំពោះបញ្ហានេះ លោក យឿន យឿត អ្នកតាមដាន និងវិភាគនយោបាយ បានបកអាក្រាតថា ទណ្ឌិត សម រង្ស៊ី បានប្រើយុទ្ធសាស្ត្រព្រួញ១ផ្លែ បាញ់បានសត្វពីរគឺ ទី១-សម្លាប់លោក លិម គិមយ៉ា ដើម្បីដោះស្រាយគំនុំ និងទី២-សម្លាប់លោក លិម គិមយ៉ា ដើម្បីទំម្លាក់កំហុសទៅត្រកូលហ៊ុន ដែលទណ្ឌិត សម រង្ស៊ី កំពុងតាមព្យាបាទ។  លោក យឿន យឿត បន្តបកអាក្រាតយុទ្ធសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រើនៅក្នុងរឿងនេះទៀតថា គឺ ទី១. ឱ្យឈ្មោះ លី រតនរស្មី ជាមនុស្សស្មោះត្រង់របស់ខ្លួន ធ្វើជាសុំចុះចូលជាមួយសម្តេច ហ៊ុន សែន តាមរយ:លោក ឃួង ស្រេង។  សម្តេច ហ៊ុន សែន ជាមនុស្សមានក្តីសន្តោសស្រាប់ផង ក៏តែងតាំងឈ្មោះ លី រតនរស្មី ជាទីប្រឹក្សាខ្លួន ក្នុងតួនាទីជាប្រធានគណបក្ស។ ក្រោយចូលស៊ងស៊ុបហើយ ឈ្មោះ លី រតនរស្មី ក៏បានធ្វើសកម្មភាពសម្លាប់លោក លិម គិមយ៉ា តែម្តង។

ទី២. ក្រោយលោក លិម គិមយ៉ា ស្លាប់ភ្លាម ក្រុមទណ្ឌិត សម រង្ស៊ី ចេញមកទាំងហ្វូងសម្រុកចោទសម្តេច ហ៊ុន សែន និងទាញភ្ជាប់ចោទលោក ហ៊ុន ម៉ានី ផង ដោយសារលោក លិម គិមយ៉ា បានរិះគន់លោក ហ៊ុន ម៉ានី រឿងការរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា។ ទី៣.ក្រុមកូនចៅទណ្ឌិត សម រង្ស៊ី  បានយកឈ្មោះ និងរូបឈ្មោះ លី រតនរស្មី មកផ្សព្វផ្សាយព្រោងព្រាតថា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន គឺជាអ្នកទទួលបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឱ្យទៅជួលឃាតករសម្លាប់លោក លិម គិមយ៉ា តែធាតុពិតនេះគឺយុទ្ធសាស្ត្រស្វាស៊ីបាយលាបមាត់ពពែរបស់ទណ្ឌិត សម រង្ស៊ី សុទ្ធសាធ ។

អ្នកតាមដាន និងវិភាគនយោបាយ បានអះអាងថា លោក លិម គិមយ៉ា ជាអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិកូតាគណបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿង គឺជាការរៀបចំឡើងដោយលោក សម រង្ស៊ី និងក្រុមខ្លួន ហើយទម្លាក់រឿងនេះចោទមកលើសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ មានកត្តាមួយចំនួនដែលអាចទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅនេះ គឺ ទី១.បើតាមសម្តីរបស់លោក សេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៊ី នៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺលោក លិម គិមយ៉ា ជាមនុស្សដែលសម រង្ស៊ី ស្អប់បំផុត ដោយសារតែលោក គិមយ៉ា បានវាយប្រហារមកលើខ្លួន និងជាអ្នកបំបែកបំបាក់ក្រុមរបស់គេ។ ទី២. លោក សម រង្ស៊ី បានបង្កើតចលនាជាតិតស៊ូ យករូបមន្តផ្ការីកឱ្យប្រជាជនកម្ពុជាធ្វើតាមប្រជាជនប្រទេសស៊ីរី និងបង់ក្លាដែស។ លោក សម រង្ស៊ី មានផែនការច្បាស់លាស់ ហើយបានធ្វើសកម្មភាពកាន់តែជ្រៅបន្តិចម្តងៗ តាមរយ:ការបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ តាមបណ្តាញសង្គមយ៉ាងសកម្ម។

ទី៣.ទណ្ឌិត សម រង្ស៊ី យកការសម្លាប់លោក លិម គិមយ៉ា ធ្វើជាភស្តុតាងថ្មីបន្ថែម ដើម្បីទាញយកករណីចាស់ៗមួយចំនួនមកភ្ជាប់ឡើងវិញ។ ល។ ទី៤. ដើម្បីរុញកំហឹងប្រជាជនក្នុងប្រទេសផង និងដើម្បីបង្ហាញទៅឆាកអន្តរជាតិផង ឱ្យគេមើលឃើញពីភាពឃោរឃៅរបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងត្រកូលហ៊ុន។ ទី៥. ចរិតរបស់លោក សម រង្ស៊ី មិនមែនទើបតែពេលនេះទេ ដែលចាត់ទុកសម្តេចតេជោ  ហ៊ុន សែន ជាគោលដៅបំផ្លាញនោះ គឺគេមានគំនិតតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ។ ផែនការរបស់សម រង្ស៊ី មិនថយក្រោយទេ គេនឹងធ្វើគ្រប់យ៉ាង ដើម្បីបំផ្លាញសម្តេចតេជោ ហ៊ុន សែន។  

ហេតុដូច្នេះ លោក យឿន យឿត បានទាញសេចក្តីសន្និដ្ឋានបានថា លោក សម រង្ស៊ី រៀបចំផែនការសម្លាញ់មនុស្សសំខាន់ៗដែលមាននិន្នាការប្រឆាំងសម្តេចតេជោ ហ៊ុន សែន ដើម្បីទម្លាក់កំហុសលើសម្តេចតេជោ ហ៊ុន សែន។ លោក សម រង្ស៊ី មិនញញើតនឹងធ្វើឡើយ។ លោក សម រង្ស៊ី នេះមានគំនិតឆ្លាតក្នុងការសម្លាប់មនុស្ស ដើម្បីចោទសម្តេចតេជោ ហ៊ុន សែន តែសម រង្ស៊ី នៅល្ងង់ ដែលជ្រើសវិធីដ៏ថោកទាប និងសាហាវឃោរឃៅនេះមកធ្វើជាអាវុធខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ វិនាទី មុន

ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ១ នាទីute មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា២ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

Sokha Hotels

ព័ត៌មានពេញនិយម