ព័ត៌មានជាតិ
កម្ពុជាវ៉ាដាច់ហ្វីលីពីន លើការទទួលភ្ញៀវទេសចរបរទេសច្រើនបំផុតនៅឆ្នាំ២០២៤
យោងតាមការចេញផ្យាយរបស់ VN Express កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៦,៧ លាននាក់ ក្នុងឆ្នាំ ២០២៤ ដោយវ៉ាដាច់ប្រទេសហ្វីលីពីន ដែលទទួលបានភ្ញៀវប្រមាណ ៥,៤ លាននាក់ ក្នុងរយៈពេលដូចគ្នា។

ក្រសួងទេសចរណ៍កម្ពុជាបានឱ្យដឹងថា តួលេខរបស់កម្ពុជាបានបង្ហាញពីកំណើនប្រមាណ ២៣ ភាគរយ ឆ្នាំលើឆ្នាំ និងខ្ពស់ជាងកម្រិតមុនវិបត្តិកូវីដ១៩។
មន្រ្តីរបស់ក្រសួងទេសចរគូសភ្ជាប់សមិទ្ធផលនេះ ទៅនឹងគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ផលិតផលទេសចរណ៍ និងការកែលម្អបដិសណ្ឋារកិច្ច និងសេវាកម្ម។ នេះបើតាមការចុះផ្សាយរបស់កាសែតខ្មែរថែមស៍។ ថៃ វៀតណាម ចិន ឡាវ និងសហរដ្ឋអាមេរិក នាំមុខគេលើប្រភពភ្ញៀវទេសចរបរទេសសម្រាប់កម្ពុជា។

ផ្ទុយទៅវិញ ហ្វីលីពីន បានខកគោលដៅទាក់ទាញភ្ញៀវបរទេស ៧,៧ លាននាក់នៅឆ្នាំ២០២៤ របស់ខ្លួន ប៉ុន្តែកើបចំណូលពីវិស័យទេសចរណ៍រហូតដល់ ១៣ ប៊ីលានដុល្លារ ដែលជាចំនួនខ្ពស់ក្នុងកំណត់ត្រាមួយ។
ការណ៍គួរឱ្យកត់សម្គាល់នោះ គឺថា មុនវិបត្តិកូវីដ១៩ ហ្វីលីពីនទទួលបានភ្ញៀវបរទេសប្រមាណ ៨,២ លាននាក់ ពោលគឺច្រើនជាងកម្ពុជា ដែលទទួលត្រឹម ៦,៦ លាននាក់។

ឆ្នាំ២០២៥ នេះ កម្ពុជាមានគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់ ហើយដើម្បីសម្រេចបានគោលដៅនេះ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងសម្រួលនីតិវិធីនៃការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក និងកាត់បន្ថយថ្លៃសេវាទិដ្ឋាការតាមអេឡិចត្រូនិកជាដើម៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ