ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តរតនគិរី អំពាវនាវឱ្យពលរដ្ឋមានជំងឺភ្នែកមកព្យាបាលដោយឥតគិតថ្លៃ
ជំងឺភ្នែកឡើងបាយ ក្រហម ភ្នែកដុះកន្ទុយថ្លែន ឈប់កង្វល់ទៅ ឥឡូវនេះ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី បានអំពាវនាវឱ្យប្រជាជនទៅពិនិត្យភ្នែក ដោយឥតគិតថ្លៃ។ មន្ទីពេទ្យខេត្តរតនគិរី បានប្រាប់ពលរដ្ឋ ត្រូវរួសរាន់ប្រញាប់អញ្ជើញទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យវេជ្ជបណ្ឌិតជំនាញផ្នែកចក្ខុសាស្ត្រ ពិនិត្យជាបន្ទាន់ និងធ្វើរោគវិនិច្ឆ័យ ផ្តល់ថ្នាំបង្ការ បញ្ចៀសកុំឱ្យរីករាលដាល់ឈានទៅជំងឺធ្ងន់ធ្ងន់ធ្ងរ ពិបាកព្យាបាល វិវត្តទៅរកការព្យាបាលយូរ និងស្ថិតក្នុងដំណាក់កាលវះកាត់ ជាមូលហេតុងងឹតភ្នែក។
មន្ទីពេទ្យខេត្តរតនគិរី បានប្រកាសដល់ប្រជាពលរដ្ឋដែលមានបញ្ហាទាំងនេះ ឱ្យទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មានទីតាំងនៅខាងលិចបឹងមាត់បឹងកន្សែង ស្ថិតនៅ អាគារ D ត្រួតពិនិត្យដោយឧបករណ៍ទំនើប មានសុវត្ថិភាព ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ ពេលព្រឹកចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤៖ ០០ នាទី ដល់ម៉ោង ១៧៖០០នាទីក្រុងបានលុង ខេត្តរតនគិរី។
លោកវេជ្ជបណ្ឌិត ម៉ុច គឹមហុង បានមានប្រសាសន៍ថា ការព្យាបាលនេះផ្តោតទៅលើជំងឺភ្នែកឡើងបាយ ភ្នែកកើតជំងឺកន្ទុយថ្លែន និងជំងឺភ្នែកដែលត្រូវវះកាត់ផ្សេងៗ ត្រូវអញ្ជើញមកឱ្យចំថ្ងៃដែលបានរៀបចំពិនិត្យជូនដោយមិនយកលុយ។ ការព្យាបាលនេះ ត្រូវបានយកចិត្តទុកដាក់ពីលោកគ្រូពេទ្យរយៈពេល១សប្តាហ៍ត្រូវពិនិត្យម្តង។ ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យទៅរកឃើញពលរដ្ឋកើតជំងឺចក្ខុមែន ការផ្តល់ថ្នាំព្យាបាលរហូតដល់ជាសះស្បើយឥតកំណត់ពេលនោះទេ។ សម្រាប់អ្នកជំងឺការបកភ្នែក និងមានជំងឺភ្នែក គឺទៅតាមស្ថានភាពជំងឺជាក់ស្តែង។
ការពិនិត្យព្យាបលនេះដែរ គឺមិនត្រូវបានកំណត់អាយុនោះទេ ពោល គឺអ្នកជំងឺភ្នែករួមមាន បកបាយភ្នែក កន្ទុយថ្លែន ភ្នែកក្រហម និងជំងឺភ្នែកផ្សេងៗទៀត។ ការព្យាបាលជំងឺនេះ អ្នកជំងឺត្រូវកាន់ជាមួយអត្តសញ្ញាណ លិខិតបញ្ជាក់ភាពខ្វះខាតពីប្រធានភូមិ ប័ណ្ណបសស ឬប័ណ្ណក្រីក្រ ដើម្បីទទួលបានព្យាបាលដោយបង់ប្រាក់ពីមន្ទីរពេទ្យ នៅពេលពិនិត្យ ពិគ្រោះ និងផ្តល់ថ្នាំព្យាបាល។ លោកវេជ្ជបណ្ឌិត សង្ឃឹមថា ប្រជាជនក្នុងខេត្តរតនគិរី ទាំងអស់ ដែលកំពុងមានជំងឺទាំងនេះ យកចិត្តទុកដាក់ពីសុខភាពភ្នែក ហើយមិនទុកឱ្យភ្នែកនោះ ខូចរហូតដល់ព្យាបាលអត់បាន ឬក៏អត់មានលទ្ធភាពសម្រាប់ស្តារគំហើញឡើងវិញ ដោយសារទុកជំងឺនេះយូរពេក៕
ដោយ៖ ខៀវ ចាប
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ