Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌសែនសុខ ជំរុញ មន្ត្រី យកចិត្តទុកដាក់ផ្ដល់សេវាជូនពលរដ្ឋ ឲ្យលឿន និងតម្លាភាព

បានផុស

នៅ

ដោយ​មាន​ការ​យកចិត្តទុកដាក់​ពី លោក ម៉ូវ ម៉ានិត អភិបាល​ខណ្ឌ​សែន​សុខ បាន​ជំរុញ​ដល់​មន្ត្រី ឲ្យ​ផ្តល់​សេវា​បញ្ជាក់​ឯកសារ​នីត្យានុកូលកម្ម​ដល់ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដែល​មក​សុំ​សេវា​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ នៃ​រដ្ឋបាល​ខណ្ឌ​សែន​សុខ ឲ្យ​បាន​លឿន រហ័ស និង​មាន​តម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០២៥ ម្សិលមិញ នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ នៃ រដ្ឋបាល​ខណ្ឌ​សែ​សុខ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បាន​មក​ស្នើសុំ​សេវា​បញ្ជាក់​ឯកសារ​នីត្យានុកូលកម្ម ចម្លង​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​បឋមភូមិ ដើម្បី​ដាក់​ពាក្យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ។

ចំពោះ​ប្រជាពលរដ្ឋ​វិញ បាន​ស្នើ​សុំ​បញ្ជាក់​ឯកសារ ចម្លង​សំបុត្រ​កំណើត , អត្តសញ្ញាណប័ណ្ណ , សៀវភៅ​ស្នាក់នៅ ,​សំបុត្រអាពាហ៍ពិពាហ៍ ដោយ​ឯកសារ​ខ្លះ​ឲ្យ​អង្គុយ​រង់ចាំ​យក​ឯកសារ​ទៅវិញ​ភ្លាមៗ តែម្ដង។

ជាមួយ​ការ​ទទួល​យក​សេវា​បញ្ជាក់ វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​នេះ សិស្សានុសិស្ស បាន​សម្តែង​នូវ​ក្ដីសប្បាយ​រីករាយ ប្រកបដោយ​ស្នាមញញឹម ខណៈ​ថ្នាក់ដឹកនាំ មន្ត្រី ដែល​ផ្តល់​នៅ​ច្រក​ចេញ​ចូល​តែមួយ​របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ បម្រើ​ប្រជាពលរដ្ឋ​ដោយ​យកចិត្តទុកដាក់ លឿន​ទាន់​ពេល​វេលា ប្រកបដោយ​សុជីវធម៌ រួសរាយ​រាក់ទាក់។ ប្រជាពលរដ្ឋ ក៏​បន្ត​ថ្លែង​អំណរ​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ដែល​យកចិត្តទុកដាក់​ពី​ការ​ផ្ដល់​ឯកសារ​ជូន​ដល់​ពួកគាត់ បាន​លឿន និង​ឲ្យ​រង់ចាំ​យក​ឯកសារ វិញ​ភ្លាមៗ តែម្ដង។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ កន្លង​ទៅ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​ចេញ​ដីកា​ស្ដីពី​ការ​លើកលែង​ការ​បង់​តម្លៃ​សេវា​លើ​ការ​បញ្ជាក់​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន មធ្យមសិក្សា​បឋមភូមិ វិញ្ញាបនបត្រ​បណ្ដោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ ២០២៤។

ជា​ចុងក្រោយ​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​ខណ្ឌ​សែន​សុខ សំណូមពរ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស សូម​មក​ទទួល​សេវា​ដោយ​ផ្ទាល់​នៅ​ការិយាល័យ​ច្រក​ចេញ​ចូល​តែមួយ កុំ​ប្រើ​សេវា​ពឹង​ពាក់​ទៅ​លើ​អ្នកដទៃ នាំ​ឲ្យ​ខាតបង់​ពេលវេលា និង​ប្រាក់កាក់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជនរងគ្រោះ​​៥០០០​នាក់នឹងត្រូវបញ្ជូនចេញ​ពី​មីយ៉ាន់ម៉ាទៅ​ចិនវិញនៅសប្តាហ៍ក្រោយ

Sokha Hotels

ព័ត៌មានពេញនិយម