Connect with us

ព័ត៌មានជាតិ

មន្ទីរសាធារណការ ស្ដារ និងជួសជុលពង្រីកផ្លូវក្រាលកៅស៊ូមួយខ្សែក្នុងស្រុកថ្មគោល សម្រួលការដឹកជញ្ជូនកសិផលពលរដ្ឋចូលទីផ្សារ

បានផុស

នៅ

នៅដើមឆ្នាំ២០២៥ នេះ មន្ទីរ​សាធារណការ​ខេត្ត​បាត់ដំបង បាន​អនុវត្តជាបន្តបន្ទាប់ ​​ស្តារ និងជួសជុល​ពង្រីក​ផ្លូវមួយខ្សែដែលស្ថិតនៅ​គោលដៅក្នុងឃុំជ្រៃ ក្នុងស្រុកថ្មគោល នៃខេត្តបាត់ដំបង ឆ្លើយតបតាមតម្រូវ​ការរបស់ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់ជា​ប្រយោជន៍​ក្នុងការដំណើរ​ដើម្បីរកចំណូលទ្រទ្រង់សេដ្ឋកិច្ច​ប្រចាំថ្ងៃ​​ក្នុងគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋក្នុង​ឃុំ ក៏ដូចជា​មតិមហាជន បានយល់ឃើញថា ផ្លូវដែលមន្ទីរ​សាធារណការខេត្ត ដែលបាន​ប្រឹងប្រែងស្តារ​ជួសជុលនាពេលនេះ គឺពិត​ជាមានសារៈ​សំខាន់ សម្រាប់ពលរដ្ឋ​ក្នុង​ស្រុកថ្មគោល ដែលបង្ក​លក្ខណៈ​ងាយស្រួល​ក្នុងការធ្វើ​ដំណើរ និងដឹកជញ្ជូន​​រាល់​កសិផល​ចូល​ទីផ្សារក្នុងក្រុង ដើម្បីរក​ចំណូល​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​​រស់នៅ​ប្រចាំថ្ងៃ ខណៈ​ស្រុកថ្មគោលជា​គោលដៅផ្នែក​កសិកម្មដ៏​មាន​សក្តានុពល​មួយក្នុង​​ចំណោម​ស្រុកគោល​​ដៅនានា នៃ​ខេត្តបាត់ដំបង។

លោក ព្រួញ រិទ្ធិថា ប្រធានមន្ទីរ​សាធារណការ​ខេត្ត បាន​​ឲ្យ កម្ពុជាថ្មី ដឹងថា ផ្លូវមួយខ្សែនៅ​ក្នុងឃុំជ្រៃនៃ​ស្រុកថ្មគោលនេះ មានសារៈ​សំខាន់ណាស់​សម្រាប់បម្រើ​ដល់ការធ្វើដំណើរ និងបង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការដឹក​ជញ្ជូន​កសិផល​របស់​​ប្រជាកសិករ​ឲ្យបាន​ធំទូលាយ ខណៈ​លោកថា ផ្លូវមួយខ្សែនេះ ក៏​បាន​តភ្ជាប់​ជាមួយនិង​ផ្លូវ ៦០(ផ្លូវក្រវ៉ាន់ក្រុង)នៅ​​ដំណាក់​​កាល​បន្ទប់។

លោកថា ការស្តារ​ និងពង្រីកផ្លូវមួយខ្សែ​នេះ ធ្វើឡើង​បន្ត​ពីគម្រោងចាស់ បាន​ចាប់ផ្តើមពីទល់មុខផ្សារឃុំជ្រៃរហូត ដែល​មាន​ប្រវែង ១ គីឡូម៉ែត្រកន្លះ (១,៥០០ម៉ែត្រ) ខណៈ​ទទឹង​ផ្លូវ​កៅស៊ូ​បាន​ពង្រីក​ដល់ទៅ ១៩ម៉ែត្រ និង​ពង្រីកកៅស៊ូ ១ម៉ែត្រ​ទាំង​សងខាង​ផ្លូវទៀត​សរុបផ្លូវមួយខ្សែ​នេះ គឺ​មាន​ទទឹង​ដល់ទៅ ២១ម៉ែត្រ ហើយក្នុងនោះ​ប្រព័ន្ធ​លូក៏​បាន​ពង្រីកបានប្រវែង ១២០០ម៉ែត្រ​ផង​ដែរ នៅផ្នែក​ខាងស្តាំនៃផ្លូវ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១១ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម