Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ជំរុញ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បង្កើនប្រាក់ចំណូលលើកស្ទួយសេដ្ឋកិច្ចគ្រួសារ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​លើក​ទឹកចិត្ត និង​ជំរុញ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​មាន​មុខរបរ និង​ការងារ មាន​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សន្និបាត​សាមញ្ញ​ស្ដីពី​ការ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២៥ របស់​សមាគម​ទ្រទ្រង់​សេវា​កម្សាន្ត និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា (​ស​.​ស​.​ក​) កាលពី​ពេល​ថ្មីៗ នេះ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ និង​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ណែនាំ​ដល់​សមាគម ត្រូវ​ខិតខំ​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សមាជិក ដោយ​បម្រើ​ផល​ប្រយោជន៍​ជូន​សមាជិក​តាម​ទិសដៅ​ផែនការ​ដាក់​ចេញ​ប្រកប​ដោយ​ផ្លែផ្កា ទាំង​បរិមាណ គុណភាព និង​ប្រសិទ្ធិ​ផល។

ពង្រីក​សមាជិក​ថ្មី​ឱ្យ​បាន​កាន់តែ​ច្រើន ដើម្បី​មាន​សំឡេង​កាន់តែ​ខ្លាំង​ក្នុង​ការ​ចូលរួម​ធ្វើ​ជា​ភាព​តំណាង​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

ត្រូវ​បន្ត​ចូលរួម​ជំរុញ​ការ​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស និង​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៏ និង​អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស។

បន្ត​ចូលរួម​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រដ្ឋាភិបាល​អំពី​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨។

បន្ត​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​គាំទ្រ​បេសកកម្ម​សមាគម​បម្រើ​សមាជិក និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រុមការងារ​ទទួល​បន្ទុក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខណ្ឌ ដើម្បី​បង្កើន​សកម្មភាព និង​ផ្តល់​សេវាកម្ម​ទាក់ទង​នឹង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ បណ្ណ​មូលនិធិ​សុខាភិបាល កិច្ចការពារ​សិទ្ធិ​ការងារ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ការ​បង្កើត​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក ងុយ រិទ្ធ បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​សមាគម​ក្នុង​ការ​ពង្រីក​សមាជិក​បាន​កើន​ឡើង​ដល់ ៤,៣៣៦ នាក់ (​ស្រី ២,៤៩៨ នាក់​) ទីតាំង​សេវា​កម្សាន្ត​កើន​ដល់ ២៥៣ ទីតាំង ក្នុង​នោះ ភោជនីយដ្ឋាន និង KTV មាន​ចំនួន ២១៥, បៀរហ្គាឌិន ចំនួន ២៤, ក្លិប​កម្សាន្ត ចំនួន ១២ និង​ឌិស្កូតែក ចំនួន ២។ ជាមួយគ្នា​នេះ សមាគម បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជាពិសេស​អ្នក​បម្រើការ​ក្នុង​ផ្នែក​សេវា​កម្សាន្ត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម