Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្តេច «ជាទីប្រឹក្សាលើកិច្ចការអាស៊ាន» និងថានេះជាកិត្តិយសដ៏ធំធេង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលធ្លាប់ធ្វើជាប្រធានអាស៊ាន និងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអាស៊ានចំនួន៣ដង បានអរគុណដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានតែងតាំងសម្ដេចផ្ទាល់ជា«ទីប្រឹក្សាលើកិច្ចការអាស៊ាន»។ សម្ដេចតេជោ បានចាត់ទុកការតែងតាំងតួនាទីនេះ ថាគឺជាកិត្តិយសដ៏ធំធេងសម្រាប់សម្ដេចផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែងបែបនេះ នៅក្នុងពេលអនុញ្ញាតឱ្យប្រធានរដ្ឋសភាម៉ាឡេស៊ី លោក តាន់ ស្រ៊ី ដាតូ ចូហារិ ប៊ិន អាប់ឌុល (Tan Sri Dato Johari bin Abdul) ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី១៧ ខែមករា នេះ នៅវិមានព្រឹទ្ធសភា។

គួរឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ នេះ ម៉ាឡេស៊ី ត្រូវទទួលបន្ទុកធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និង៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ។ មុនក្លាយជាប្រធានអាស៊ានជាផ្លូវការ ពោលគឺនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato Seri Anwar bin Ibrahim បានតែងតាំង សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ជាទីប្រឹក្សាលើកិច្ចការអាស៊ាន។

ឆ្លៀតឱកាសជំនួបជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី សម្តេចតេជោ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី ៤៦ និង៤៧។ សម្តេចតេជោ ក៏បានរំឭកអំពីទំនាក់ទំនងល្អរវាងសម្តេច និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Dato Seri Anwar bin Ibrahim តាំងពីឆ្នាំ១៩៩៥។

ក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានអាស៊ាន ម៉ាឡេស៊ី នឹងធ្វើឱ្យតំបន់អាស៊ានរីកចម្រើនបន្ថែមទៀត។ តាមរយៈប្រធានសភាម៉ាឡេស៊ី ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ, សម្ដេចតេជោ ហ៊ុន សែន បានស្នើម៉ាឡេស៊ី ពិចារណាផ្តួចផ្តើមរៀបចំយន្តការសម្រាប់ការចរចាពាណិជ្ជកម្មក្នុងកម្រិតអាស៊ានជាមួយដៃគូផងដែរ។

គួរឱ្យដឹងថា សម្ដេចតេជោ​ ហ៊ុន សែន ធ្លាប់ធ្វើជាប្រធានអាស៊ានចំនួន៣លើក ក្នុងនោះលើកទី១​ គឺកាលពីឆ្នាំ២០០២​ លើកទី២ កាលពីឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០២២៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៧ នាទីutes មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម