ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩
ម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះប៉ោសេងថតរូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើសន្យាអប់រំណែនាំក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។

ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោក ឧសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជា លោកឧត្តមសេនីយ៏ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ ប៉ោសេង ថតរូប ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩ មានខ្លឹមសារថា នៅភូមិដុងអារ័ញ្ញ សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នាដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ដែលទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនហើយបញ្ជូនមកស្នងការដើម្បីធ្វើកិច្ចសន្យាអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះតទៅទៀត ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?