ព័ត៌មានជាតិ
តំណាងព្រឹទ្ធសភាបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញលើបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា មុនដាក់ពិនិត្យធម្មនុញ្ញភាព
នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ តំណាងសមាជិកព្រឹទ្ធសភាហត្ថលេខី ដឹកនាំដោយលោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា អញ្ជើញបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញលើបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលទើបត្រូវបានសម័យប្រជុំព្រឹទ្ធសភា អនុម័តកាលពីពេលថ្មីៗនេះ ដើម្បីស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពទៅលើបទបញ្ជាផ្ទៃក្នុងនេះ។

ដឹកនាំកិច្ចប្រជុំស្តាប់ការបំភ្លឺរបស់តំណាងព្រឹទ្ធសភា គឺមានវត្តមានលោក កែវ ពុទ្ធរស្មី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាសមាជិករាយការណ៍ តំណាងលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។ កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលសំណើរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលបានអនុម័តកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នាសម័យប្រជុំវិសាមញ្ញ កន្លងទៅ។

តាមការលើកឡើងរបស់លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី តំណាងឱ្យសមាជិក-សមាជិកាព្រឹទ្ធសភាហត្ថលេខី ដែលស្នើសុំធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដែលមានគោលបំណងសំខាន់ គឺធានាការអនុវត្តមុខងារព្រឹទ្ធសភាឱ្យបានសមស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសង្គម ការវិវត្តសេដ្ឋកិច្ច និងបច្ចេកវិទ្យាទំនើប ព្រមទាំងបំពេញសេចក្តីត្រូវការចាំបាច់សម្រាប់ឱ្យដំណើរការរបស់ព្រឹទ្ធសភា នៅក្នុងនីតិកាលទី៥នេះ ប្រព្រឹត្តទៅកាន់តែប្រសើរថែមទៀត ឆ្លើយតបនឹងទស្សនវិស័យរបស់ព្រឹទ្ធសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

លោកស្រី ចាន់ សុទ្ធាវី បញ្ជាក់ថា ការធ្វើវិសោធនកម្មនេះក៏បានឆ្លុះបញ្ចាំងចំណុចសំខាន់មួយចំនួន ដែលជាភាពចាំបាច់ ដើម្បីធ្វើការកែសម្រួលទាំងទិដ្ឋភាពទម្រង់ និងទិដ្ឋភាពខ្លឹមសារ។ លោកស្រី ក៏បានបញ្ជាក់អំពីបទប្បញ្ញត្តិ ដែលបានធ្វើការកែសម្រួលថ្មី និងបទប្បញ្ញត្តិដែលបានបំពេញបន្ថែមនូវការខ្វះចន្លោះ ហើយការរៀបចំបទបញ្ជាផ្ទៃក្នុងនេះ ក៏បានផ្អែកលើគោលការណ៍នីតិកម្មនៃការរៀបចំបទប្បញ្ញត្តិគតិយុត្ត ដែលឆ្លើយតបយ៉ាងសមស្របទៅនឹងតួនាទីរបស់ព្រឹទ្ធសភា ដែលជាអង្គនីតិប្បញ្ញត្តិ។
ក្រោយមានការបំភ្លឺ និងការពារដោយប្រតិភូព្រឹទ្ធសភាខាងលើ ក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានសម្រេចកំណត់យកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ខាងមុខ ដើម្បីបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ពិនិត្យធម្មនុញ្ញភាពលើសំណើនេះ។

សេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ មាន១៧ជំពូក ចែកចេញជា៨៩ប្រការ ដោយចែងលម្អិតអំពីនីតិវិធីនៃសម័យប្រជុំ និងសកម្មភាពផ្សេងៗនៃព្រឹទ្ធសភា ព្រមទាំងរចនាសម្ព័ន្ធ និងយន្តការនានានៃព្រឹទ្ធសភា និងវិធានផ្ទៃក្នុងមួយចំនួន។ ការរៀបចំបទប្បញ្ញត្តិនេះ ក៏ធ្វើឱ្យមានភាពងាយស្រួលយល់ និងមានលំដាប់លំដោយ ប្រទាក់ក្រឡាគ្នាពីបទប្បញ្ញត្តិមួយទៅបទប្បញ្ញត្តិមួយ និងមានព័ត៌មានគ្រប់គ្រាន់ ដែលអាចដឹងបានយ៉ាងឆាប់រហ័សនូវទំនាក់ទំនងជាមួយបទដ្ឋានគតិយុត្តផ្សេងទៀត៕
ដោយ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍២១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់