Connect with us

ព័ត៌មានជាតិ

កូន​ប្ដឹង​ឪពុក​បង្កើត តែ​ម្ដាយ​ហាម​ ក្រោយ​ចាប់​រំលោភ​២ដង

បានផុស

នៅ

ដោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ពី​ក្មេង​ស្រី​រងគ្រោះ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ពួក ចាប់ខ្លួន​ឪពុក​បង្កើត​ដែល​បាន​ចាប់​រំលោភ​ស្រី​កូន​ខ្លួនឯង បានសម្រេច​និង​គំរាម​មិន​ឲ្យ​អ្នក​ប្រាប់​ម្ដាយ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ស្រុក​ពួក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅតាម​បណ្តឹង​របស់​ក្មេង​ស្រី​រងគ្រោះ ករណី​រំលោភ សេពសន្ថវៈ​បានសម្រេច​។ ​ជនរងគ្រោះ​ឈ្មោះ ភ​. ល អាយុ​១៨​ឆ្នាំ​រស់នៅ ឃុំ​ល្វា ស្រុក​ពួក ខេត្ត​សៀមរាប​។​ លោក​បន្ត​ថា ជនសង្ស័យ ជា​ឪពុក​បង្កើត​របស់​ខ្លួន មានឈ្មោះ ទិ​ត្យ ភាព អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ រស់នៅ​ផ្ទះ​ជុំ​គ្នា​។ ពី​បទ​រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្ទះ​ខ្លួន សម្រេច​ចំនួន​០១​លើក​។ ​លោក​បន្ត​ថា តាម​ការ​រៀប​រាប់​របស់​នារី​រងគ្រោះ​ថា អំឡុង​ឆ្នាំ​២០១៤ កាល​នាង​មាន​អាយុ​១៤​ឆ្នាំ ឪពុក​របស់​នាង​ឈ្មោះ ទិ​ត្យ ភាព តែង​មាន​ទំនាស់ ក្នុង​គ្រួសារ ជាមួយ​ម្ដាយ​នាង និង​តាម​ហួងហែង​កំណត់​ពេលវេលា រៀន​សូត្រ មិន​ឲ្យ​នាង​មាន​មិត្តភ័ក្ដិ ឬក៏​ដើរលេង​ខុស​ម៉ោង​សិក្សា និង​ព្យាយាម​ប៉ុនប៉ង ចង់បាន​ការ​រួម​ភេទ​ជាមួយ​នាង ជា​កូន​ជាច្រើន​ដង​។​នារី​រងគ្រោះ​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ នាង​មិន​ចាំ​ថ្ងៃ​ខែ វេលា​ពេលយប់​ម៉ោង​ប្រហែល ១៩​និង​០០​នាទី នាង​នៅ​លើ​ផ្ទះ ជុំ​ជាមួយ​ឪពុក​។ ចំណែក​ម្ដាយ​និង​ប្អូនស្រី ដើរលេង​ផ្ទះ​អ្នកភូមិ ជាមួយគ្នា​មិន​នៅផ្ទះ ពេលនោះ​ឪពុក​នាង​បាន​ប្រើ​រូបភាព គំរាម​បង្ខំ សម្រាត​សំលៀកបំពាក់ របស់​នាង ហើយ​រួមភេទ​ជាមួយ​នាង​សម្រេច​០១​លើក ចំណុច​លើ​ផ្ទះ រួច​គំរាម​មិន​ឲ្យ​នាង​ប្រាប់​ម្ដាយ ឬ​អ្នកណា​ឡើយ​។ ជា​បន្តបន្ទាប់ ក្រោយៗ​មក​ទៀត ឪពុក​របស់​នាង តែងតែ​ព្យាយាម​ប៉ុនប៉ង និង​ចង់​បានការ​រួមភេទ ជាមួយ​រូប​នាង​ជាច្រើនលើក រហូត​ក្នុង​ខែតុលា​ឆ្នាំ​២០២០​ឪពុក​បាន​ចាប់​រំលោភ​ម្ដងទៀត​។​ នាង​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​នឹង​ថ្ងៃ​ទី ០២ ខែ វិច្ឆិកា ឆ្នាំ​២០២០ នេះ ដោយមាន​ការភ័យខ្លាច ទើប​នាង​សម្រេចចិត្ត ប្រាប់​រឿង​ដល់​ម្ដាយ និង​តេ​ទូរស័ព្ទ​ប្រាប់​បងប្រុស ជា​កូន​ម្ដាយ​ជាមួយ តែ​ឪពុក​មុន ដែល​រស់នៅ​ធ្វើការ​ប្រទេស​ថៃ ពេលនោះ​ម្ដាយ​និង​ឪពុក សុំ​អង្វរ​នាង​កុំ​ឲ្យ​ប្ដឹង តែ​នាង​បានគេច​ចេញ ពី​ផ្ទះ​ទៅ​រស់នៅ​ផ្ទះ​ពូ នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប និង​បានមក​ដាក់ពាក្យ​បណ្ដឹង នៅ​អធិការ​នគ​បាល ស្រុក​ពួក នៅ​ថ្ងៃទី ០៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​ម្សិលមិញ​។

ជនរងគ្រោះ

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​ឪពុក​បង្កើត ឈ្មោះ​ទិ​ត្យ ភាព បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត សកម្មភាព​រួមភេទ ទៅលើ​កូនស្រី​បង្កើត សម្រេចបាន​ចំនួន​ពីរលើក​ពិតមែន​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល ឃាត់ខ្លួន និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​៕

​អត្ថបទ៖ កុសល

សូមចុចអាន៖ ​ស្ទូចត្រីសុខៗ ត្រូវ​បុរស​ល្មោភកាមម្នាក់ចាប់រំលោភ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម