ព័ត៌មានជាតិ
បុរសម្នាក់ ស៊ីដាច់លុយ២ម៉ឺនដុល្លារជាង ត្រូវម្ចាស់ក្រុមហ៊ុនប្តឹងឃាត់ខ្លួន បញ្ជូនទៅតុលាការ
បុរសម្នាក់ស៊ីដាច់លុយក្រុមហ៊ុន ចំនួន២១,៩១០ដុល្លារ ត្រូវម្ចាស់ក្រុមហ៊ុនឈ្មោះ ពិត ភីគីម ហៅ ពិត ស្រួច ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យប្តឹងអាវុធហត្ថចុះឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទីពីល្ងាច ១៧ ខែមីនា ឆ្នាំ២០២១។
លោកកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យម្នាក់ឈ្មោះ និត វឌ្ឍនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចក្រុមហ៊ុនទិញ លក់ដីឡូតិ៍ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានដកយកប្រាក់ ពីក្រុមហ៊ុនចំនួន២១,៩១០ដុល្លារយកទៅបាត់ ក្រោយពីបានទទួលពាក្យបណ្តឹងរួចមកយោងការអនុញ្ញាតឲ្យបើកការស៊ើបអង្កតបឋមលេខ៣៩៣ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់លោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ ធ្វើការចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចក្រុមហ៊ុនទិញ លក់ដីឡូតិ៍ ស្ថិតក្នុងភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ យកមកសួរនាំ ។
លោកថា ក្រោយឃាត់ខ្លួន សាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានដកយកប្រាក់ ពីក្រុមហ៊ុនចំនួន២១,៩១០ដុល្លារ ពិតប្រាកដមែន។ យោងតាមចម្លើយសារភាព និងពាក្យបណ្ដឹងរបស់ជនរងគ្រោះ ជនសង្ស័យត្រូវបាន កម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍៨ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ