ព័ត៌មានជាតិ
សិស្សសាលាក្នុងខេត្តមណ្ឌលគិរី យល់ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃភេសជ្ជៈផ្អែម ដែលអាចរងគ្រោះដល់អាយុជីវិត
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានកុមារ យុវជន យុវនារី សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅភាគច្រើនបានយល់ដឹងពីផលប៉ះពាល់នៃការបរិភោគភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង ដែលធ្វើឱ្យប៉ះពាល់ខ្លាំងទៅលើសុខភាពធ្ងន់ធ្ងរ ជាពិសេសជំងឺលើសជាតិស្ករ និងទឹកនោមផ្អែម និងជំងឺផ្សេងបន្ថែមទៀត។

លោក នូ គង់ ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ បានប្រាប់ កម្ពុជាថ្មី ថា បន្ទាប់ពីមានការចង្អុលបង្ហាញពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមជាគ្រូ និងនាយកសាលាតែងតែណែនាំដល់អាណាព្យាបាល និងសិស្សានុសិស្សគ្រប់ថ្នាក់ ជាពិសេសពេលគោរពទង់ជាតិ តែងតែណែនាំពីបញ្ហាកុំឱ្យបរិភោគសារធាតុ ដែលមានរសជាតិផ្អែម ភេសជ្ជៈប៉ូវកម្លាំង និងអាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យរងផលប៉ះពាល់ទៅដល់សុខភាពធ្ងន់ធ្ងរ។
លោក បន្តថា ថ្នាក់ដឹកនាំសាលា ក៏បានចុះណែនាំផ្សព្វផ្សាយមកដល់តូបលក់ដូរគ្រឿងកំប៉ុងភេសជ្ជៈផ្អែម និងអាហារកញ្ចប់ផ្សេងៗត្រូវតែត្រួតពិនិត្យឱ្យបានច្បាស់លាស់ មុននឹងយកមកលក់ និងត្រូវពិនិត្យមើលកាលបរិច្ឆេទ និងផលិតផលដែលមានសារជាតិផ្អែមពេក ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសិស្ស។

ដោយឡែក អាណាព្យាបាលសិស្ស ក៏បានណែនាំទៅដល់កូនរបស់ខ្លួនជាប្រចាំផងដែរ ហាមឃាត់មិនឱ្យបរិភោគភេសជ្ជៈផ្អែម ឬក៏អាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កូនរបស់គាត់ក៏ដូចជាសិស្សានុសិស្សដទៃទៀត។

ងាកមកសិស្សានុសិស្សឯណេះវិញ ក៏នាំគ្នាប្ដេជ្ញាមិនបរិភោគភេសជ្ជៈផ្អែម និងអាហារកញ្ចប់ ចាប់ពីពេលនេះតទៅ ដែលអាចធ្វើឱ្យពួកគេប៉ះពាល់ដល់សុខភាព និងខ្លាចរងគ្រោះដោយជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែម និងខូចក្រលៀន អាចមានវិប្បដិសារីនៅថ្ងៃក្រោយ ហើយក្នុងនាមកូនល្អ មិនចង់ឃើញលោកឪពុកអ្នកម្តាយលំបាក និងអាចខាតបង់ទ្រព្យសម្បត្តិពេល ដែលខ្លួនជួបគ្រោះដោយការបរិភោគចំណីអាហារទាំងនោះឡើយ។
សិស្សសាលា ក៏បានផ្តាំផ្ញើទៅដល់សិស្សានុសិស្សដទៃទៀត មេត្តាបញ្ឈប់ការបរិភោគភេសជ្ជៈផ្អែម ក៏ដូចជាអាហារកញ្ចប់ផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរនៅថ្ងៃអនាគត។

លោក លី សាមិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា តាមបណ្ដាសាលាទូទាំងខេត្តមណ្ឌលគិរីបានទទួលការអប់រំផ្សព្វផ្សាយពីក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងហាមមិនឱ្យសិស្សានុសិស្សបរិភោគភេសជ្ជៈផ្អែម និងអាហារកញ្ចប់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពសិស្សផងដែរ៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១៨ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់