ព័ត៌មានជាតិ
កម្ពុជា-ឡាវ គ្រោងសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កម្ពុជា និងឡាវ រៀបចំកិច្ចប្រជុំទ្វេភាគីស្តីពីលទ្ធភាព នៃការសាងសង់ស្ពាន ទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ រវាងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃប្រទេសឡាវ នៅព្រំដែន កម្ពុជា-ឡាវ ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

កិច្ចប្រជុំនេះ សម្រាប់ៅាគីកម្ពុជា ដឹកនាំដោយ លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធខេត្តព្រះវិហារ អជ្ញាធរស្រុកឆែប។ ចំពោះ ភាគីឡាវដឹកនាំដោយលោក អាណាដា ប៊ូលុម អគ្គនាយករងនៃក្រសួងសាធារណការ និងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាធិបតេត្យប្រជាមានិតឡាវ និងក្រុមការជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះភាគីទាំង២ បានរំឭកឡើងវិញនូវអនុសាសន៍ក្នុងសេចក្តីថ្លែងការណ៍រួម ដែលធ្វើឡើងដោយមេដឹកនាំ នៃប្រទេសទាំងពីរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត Sonexay SIPHANDONE នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី៤-៥ ខែធ្នូ ឆ្នាំ២០២៤ និងការឯកភាពគ្នារវាងរដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូននៃប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំទ្វេភាគីដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី៣០ (30th ATM)។
ក្នុងកិច្ចប្រជុំក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការតភ្ជាប់រវាងប្រទេសទាំងពីរ ហើយបានចែករំលែកទស្សនៈរួមថា មានការតភ្ជាប់កាន់តែច្រើននឹងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍ និងការវិនិយោគ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ និងវិបុលភាពដល់ប្រទេសទាំងពីរ ព្រមទាំងប្រជាជន។
កិច្ចប្រជុំបានទទួលស្គាល់ថា ការសម្រេចបាននូវការតភ្ជាប់រវាងប្រទេសទាំងពីរនៅទន្លេរពៅ-សេឡាំផាវ នឹងកំណត់ប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការកសាងទំនាក់ទំនង និងការតភ្ជាប់សង្គម វប្បធម៌ និងប្រជាជន និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលនាំមកនូវការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់មនុស្ស ជំនាន់ក្រោយ។

អង្គប្រជុំបានយល់ច្បាស់ថា ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសអ្នករស់នៅខេត្តព្រះវិហារ និង ខេត្តចម្ប៉ាសាក់ ត្រូវការជាបន្ទាន់នូវស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់ ដើម្បីសម្រួលដល់ ការធ្វើដំណើរ ជីវភាពសង្គម និងការដោះដូរទំនិញនិងសេវាកម្ម។ ក្នុងគោលការណ៍រួមនៃប្រទេសទាំង២ ទីតាំងស្ពាន និងផ្លូវតភ្ជាប់ គឺគ្រាន់តែក្នុងគោលបំណងតភ្ជាប់ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃប្រទេសទាំងពីរ ដូចអនុសាសន៍ដែលលើកឡើង ដោយរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសទាំង២តែប៉ុណ្ណោះ៕

ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?