Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំដាក់ឲ្យអនុវត្តជាផ្លូវការថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវថ្នាលអប់រំថ្នាក់បឋមសិក្សាតាមបច្ចេកវិទ្យាឌីជីថល មានឈ្មោះថា PLP EdTech ដែលនឹងជួយដល់សិស្ស និងគ្រូបង្រៀនមានសមត្ថភាពក្នុងការបង្រៀន និងជួយគាំទ្រដល់សិស្សឱ្យទទួលបានចំណេះដឹងជាមូលដ្ឋានផ្នែកអំណាន សំណេរ និងគិតលេខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការថ្នាលបឋម PLP EdTech កាលពីថ្ងៃទី១៧មករា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា កម្មវិធីដែលមាននៅលើកុំព្យូទ័រ
និងទូរស័ព្ទវៃឆ្លាតមួយនេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំបឋមសិក្សាស្របពេលដែលក្រសួងបានដាក់ចេញនូវទិសដៅនៃការលើកកម្ពស់ការបណ្តុះបណ្តាល និងការបំប៉នបន្ថែមដល់គ្រូបង្រៀនលើការអនុវត្តវិធីសាស្ត្របង្រៀនអំណាន និងគណិតវិទ្យា​ថ្នាក់ដំបូង ដោយមានឈ្មោះថា «កញ្ចប់សម្ភារអំណាន និងគណិតវិទ្យាថ្នាក់ដំបូង» ដើម្បីបំប៉នបន្តដល់គ្រូបង្រៀនថ្នាក់ទី១ ទី២ និងទី៣ និងអ្នកពាក់ព័ន្ធឱ្យមានសមត្ថភាពសមស្របក្នុងការបង្រៀន
និងជួយគាំទ្រដល់សិស្សឱ្យទទួលបានចំណេះដឹងជាមូលដ្ឋាន ផ្នែកអំណាន សំណេរ និងគិតលេខទាំងអស់គ្នា ខណៈថ្នាលបឋម PLP EdTechនេះ មានមុខងារ និងមាតិកាឌីជីថលដ៏មានសារប្រយោជន៍ជាច្រើន។

លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា ថ្នាលបឋម PLP នឹងចូលរួមចំណែកមួយកម្រិតទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យបញ្ហាអប់រំនៅកម្រិតបឋមសិក្សាត្រូវបានកាត់បន្ថយ និងឈានទៅលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍបំណិនមូលដ្ឋានផ្នែកអំណាន សំណេរ និងគណិតវិទ្យាដោយការប្រើប្រាស់ធនធានឌីជីថលក្នុងថ្នាលបឋម PLP សម្រាប់បង្រៀន រៀន និងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ដំបូង ពោលគឺថ្នាក់ទី១ ទី២ និងទី៣និយាយដោយឡែក និងនិយាយជារួម គឺការអប់រំកម្រិតបឋមសិក្សាទាំងមូល។

បើតាមការឲ្យដឹងរបស់លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សាបានបញ្ជាក់ថា ថ្នាលអប់រំកម្រិតបឋមនេះ មានមុខងារសំខាន់ៗដូចជា ១.បណ្ណាល័យទូរនិម្មិតដែលផ្ទុកឯកសារនានាពាក់ព័ន្ធនឹងការអប់រំបឋមសិក្សា, ២.ឌីជីថលរូបនីយកម្មនៃសកម្មភាពសិក្សា និងសំណួរតេស្តតាមមុខវិជ្ជាកម្រិតថ្នាក់ និងមេរៀន ដែលលោកគ្រូ អ្នកគ្រូ និងសិស្សអាចប្រើប្រាស់សម្រាប់បង្រៀន រៀន និងវាយតម្លៃលទ្ធផលសិក្សា, ៣. ធនាគារសំណួរតេស្តនិងសកម្មភាពសិក្សាដែលមានលំនាំជាតេស្តកម្រិតតំបន់ SEA-PLM ដែលនឹងអនុញ្ញាតឱ្យសិស្សមានទម្លាប់ និងស្គាល់អំពីទម្រង់តេស្តកម្រិតថ្នាក់តំបន់នេះដើម្បីមានភាពងាយស្រួលសម្រាប់សិស្សនៅពេលត្រូវបានជ្រើសរើសចូលរួមអនុវត្តតេស្តរង្វាយតម្លៃនៅថ្នាក់ទី៥, ៤. វេទិកាអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនដែលនឹងដាក់បញ្ចូលកម្មវិធីបណ្តុះ បណ្តាលជូនគ្រូបង្រៀនអំពីវគ្គសិក្សាខ្លីៗ
ដែលពាក់ព័ន្ធនឹងចំណេះដឹងនិងបំណិនសម្រាប់ពង្រឹងគុណភាពអប់រំកម្រិតបឋមសិក្សា ព្រមទាំងមានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា, និង៥.មុខងារគ្រប់គ្រងវឌ្ឍនភាពសិក្សានិងលទ្ធផលសិក្សារបស់សិស្ស ដូចជាតារាងពិន្ទុ
ការកត់ត្រាសកម្មភាពសិក្សារបស់គ្រូ សិស្ស និងទិន្នន័យសម្បូរបែបសម្រាប់ការស្រាវជ្រាវដើម្បីជាធាតុចូលក្នុងការបង្កើតគោលនយោបាយ និងកំណែទម្រង់អប់រំ ជាពិសេស កំណែទម្រង់កម្មវិធីសិក្សា និងការអប់រំគ្រូកម្រិតបឋមសិក្សា។

មកដល់ពេលនេះកម្មវិធីនេះបានបង្កើតសកម្មភាពសិក្សាច្រើនទម្រង់ដែលមានជាង៥ម៉ឺនសកម្មភាព និងសំណួរតេស្តជាង៤ម៉ឺនសំណួរ លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រថ្នាក់ទី១ ទី២ និងទី៣ និងឯកសារនានាពាក់ព័ន្ធនឹងកិច្ចការបឋមសិក្សាចំនួន២០៣ចំណងជើង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

ក្រោយប្ដីនាំប្រពន្ធទៅលោតទឹកពេលនេះនគរបាលថាកំពុងតាមរកជនសង្ស័យហើយ

ព័ត៌មានជាតិ៣១ នាទីutes មុន

ពលរដ្ឋជិត៩ម៉ឺននាក់ធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ព័ត៌មានជាតិ៣៨ នាទីutes មុន

សម្តេចធិបតី ចូលបច្ច័យ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលស្លាប់ដោយគ្រោះរញ្ជួយដីក្នុងប្រទេសថៃ

ព័ត៌មានជាតិ៤១ នាទីutes មុន

ក្រសួងវប្បធម៌ ប្រកាសទទួលពាក្យប្រឡងនិពន្ធប្រលោមលោក និងកំណាព្យរឿង ដើម្បីលើកស្ទួយអក្សរសិល្ប៍ខ្មែរ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អាមេរិក វាយប្រហារសាហាវបំផុតនៅយេម៉ែន សម្លាប់មនុស្ស៨០នាក់ របួស១៥០នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកវិភាគអន្តរជាតិ លើកចំណុចធំ១ ដែល ពូទីន នឹងបញ្ឆេះសង្គ្រាមលោកលើកទី៣

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រុមហ៊ុន CCCC ប្ដេជ្ញាសាងសង់ព្រែកជីកហ្វូណនតេជោឱ្យរួចរាល់តាមផែនការប្រកបដោយគុណភាព និងជាគំរូ

Sokha Hotels

ព័ត៌មានពេញនិយម