ព័ត៌មានជាតិ
អាជ្ញាធរខេត្តក្រចេះ ចុះណែនាំអាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី បន្ទាប់ពីផ្ទុះការចែកចាយវិឌីអូស្ទាក់រថយន្តភ្ញៀវ
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃគណៈកម្មការគ្រប់គ្រងរមណីយដ្ឋានខេត្តបានចុះណែនាំដល់អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលតែងតែធ្វើសកម្មភាពឈរស្ទាក់រថយន្តហៅភ្ញៀវទេសចរនៅតាមដងផ្លូវសាធារណៈ ដែលធ្វេីឱ្យខូចសណ្ដាប់ធ្នាប់ និងមានការកកស្ទះដល់អ្នកធ្វើដំណើរ។

ដោយអាជ្ញាធរខេត្ត បានព្រមានជាបន្ទាន់ចំពោះអាជីវករលក់ដូរទាំអស់ ត្រូវបញ្ឈប់នូវសកម្មភាពទាំងនេះ ប្រសិនបើអាជីវករណាមិនអនុវត្តតាម និងត្រូវដកឈ្មោះ មិនឱ្យប្រកបអាជីវកម្មបន្តទៀតទេ។

ក្នុងកិច្ចប្រជុំណែនាំនេះ ដឹកនាំដោយ លោក ម៉ែន វណ្ណា នាយករដ្ឋបាលខេត្តក្រចេះ និង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត រួមមានលោកអភិបាលស្រុកចិត្របុរី និងអាជ្ញាធរមូលដ្ឋានឃុំ ។

ការណែនាំនេះ ធ្វើឡើងក្រោយពីមានភ្ញៀវទេសចរបានបង្ហោះវីដេអូក្រុមអាជីវករឈរស្ទាក់រថយន្តនៅតាមផ្លូវសាធារណៈ ដែលធ្វើឱ្យរំខានដល់ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរលើដងផ្លូវសាធារណៈ ក៏ដូចជា មតិមហាជនមើលឃើញពីសកម្មភាពអាណាធិបតេយ្យរបស់ក្រុមអាជីវករ ដែលមិនមានសណ្ដាប់ធ្នាប់ក្នុងការបម្រើសេវាកម្ម ធ្វើឱ្យរំខានអារម្មណ៍របស់ភ្ញៀវដែលចូលទៅទស្សនាឬលេងកម្សាន្តនៅតំបន់នោះ។

ជាថ្មីម្តងទៀត គណៈកម្មការគ្រប់គ្រងរមណីយដ្ឋាន បានណែនាំបន្ថែមដល់អាជីវករទាំងអស់ ត្រូវតែពង្រឹងគុណភាពសេវាកម្មនិង ផលិតផលរបស់ខ្លួនដូចខាងក្រោម៖១,ធ្វេីបដិសណ្ឋារកិច្ចភ្ញៀវឱ្យបានល្អប្រសេីរ ២,កុំបក់ដៃ ឬអូសដៃភ្ញៀវ ៣, ត្រូវមានភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ ៤,បម្រេីសេវាកម្មជូនភ្ញៀវឱ្យបានល្អ ៥,រៀបចំបញ្ជីមុខម្ហូប និងកំណត់តម្លៃឱ្យបានត្រឹមត្រូវ ៦, រក្សាអនាម័យក្នុង និងជុំវិញបរិវេនអាជីវកម្មរបស់ខ្លួន ៧, រក្សាសណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពជូនភ្ញៀវ។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្តចំនួន ២៤៧.៦៧៤នាក់ ធៀបនឹងឆ្នាំ២០២៣ កើនចំនួន ១៤.២១៣នាក់ ស្មើនឹង ៦,០៨% នេះតាមការឲ្យដឹងពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ នារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤៕
អត្ថបទ ៖ ប្រុញ វិធិន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ