ព័ត៌មានជាតិ
រោងម៉ាស៊ីន ឡាយ សែ នៅស្រុកថ្មគោលប្រមូលទិញស្រូវពីកសិករមួយថ្ងៃចន្លោះពី ១ ៥០០ តោនទៅ ១ ៨០០ តោន
លោក លី លាង ជាអគ្គនាយករងរោងម៉ាស៊ីនកិនស្រូវ ដែលមានយីហោថា (រោងម៉ាសុីនកិនស្រូវ ឡាយសែ) ដែលមានទីតាំង ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា រោងម៉ាស៊ីនកិនស្រូវឡាយសែរបស់លោក កំពុងប្រមូលទិញស្រូវប្រភេទស្រងែ និងOM ចន្លោះពី ១ ៥០០ តោន ទៅ ១ ៨០០ តោនក្នុងមួយថ្ងៃ ខណះលោកថា ថ្ងៃខ្លះក៏បានទិញចូលរហូតដល់ជាង ២ ០០០ តោន ក្នុងមួយថ្ងៃ។

អ្នកគ្រប់គ្រងរោងម៉ាសុីនកិនស្រូវរូបនេះអះអាងថា បើទោះបីរោងម៉ាស៊ីន ឡាយ សែ បានទិញចូលស្តុកពេញឃ្លាំងក៏ដោយ ក៏ខាងរោងម៉ាសុីននៅតែបន្តទិញ លុះត្រាតែអស់ពីលទ្ធភាពពីការបញ្ជាទិញឲ្យតែក្នុងតម្លៃសមរម្យ ខណះលោកបញ្ជាក់ថា សម្រាប់រដូវកាលទី ៣ ក្នុងការប្រមូលផលស្រូវនេះ រោងម៉ាស៊ីនឡាយ សែ បានប្រមូលទិញស្រូវប្រភេទ OM បានប្រមាណ ១ ម៉ឺន តោន និងស្រូវស្រងែស្រាលបានជាង ២ ម៉ឺនតោន។
បើតាមលោក លី លាង ខាងរោងម៉ាស៊ីនឡាយសែន ផ្តោតលើការប្រមូលទិញស្រូវមាន ៣ ប្រភេទក្នុងនោះមាន សែនក្រអូប ផ្ការំដួល និងស្រងែ ដែលសុទ្ធសឹងជាប្រភេទស្រូវប្រណីតរបស់ខ្មែរ។ លោក លី លាង ក៏បានសំណូមពរដល់ប្រជាកសិករនៅក្នងស្រុកថ្មគោល គួរងាកមកដាំដុះប្រភេទស្រូវក្រអូបដែលជាពូជស្រូវរបស់ខ្មែរ ហើយទីផ្សារក៏ទូលាយជាងស្រូវប្រភេទផ្សេងៗ ដែលបាននាំចូលពីបរទេស ហើយក៏មានកំណើនខ្ពស់ក្នុងការនាំទៅក្រៅប្រទេស។

ការលើកឡើងរបស់លោក លី លាង ក៏ស្របនិងការលើកឡើងពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានលើកឡើងនាពេលកន្លងទៅ ដែលលោកបានលើកទឹកចិត្តដល់ប្រជាកសិករ ឱ្យប្រើប្រាស់ពូជស្រូវខ្មែរមានដូច ជាពូជស្រូវសែនក្រអូប និងផ្ការំដួល ដែលស្រូវប្រភេទទាំងនេះ មានលំហ្នឹងទីផ្សារល្អ តម្រូវការទីផ្សារខ្ពស់ ហើយក៏មានការអ ន្តរាគមន៍ពីក្រសួងកសិកម្មជាងការដាំពូជស្រូវដែលនាំចូលពីបរទេសផងដែរ ។
បើទោះបែបណាក្តី ការបញ្ជាទិញស្រូវពីកសិករ ក្នុងស្រុកថ្មគោល ដែលគេស្គាល់ថា ជាស្រុកគោលដៅដ៏មានសក្តានុពលផ្នែក វិស័យកសិកម្ម ពីសំណាក់រោងម៉ាសុីនឡាយសែ យ៉ាងសន្ធឹកសន្ធាប់នេះ បានកើតឡើងក្រោយពីកសិករបានប្រតិកម្មទីផ្សាររបស់ឈ្មួញ ដែលបានទម្លាក់តម្លៃហួសហេតុពេក នាពេលកន្លងមក ខណះការប្រតិកម្មរបស់កសិករនេះត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង បានយកចិត្តទុកដាក់ជាបន្តបន្ទាប់ ហើយក្រុមឧកញ្ញាមួយចំនួនក៏បានជួយបញ្ជាទិញរាប់រយនិងពាន់តោន ដែលបានជួយដោះបន្ទុកដល់កសិករយ៉ាងល្អប្រសើរ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ