ព័ត៌មានជាតិ
ម្ចាស់ម៉ាកបញ្ជាទិញ ពេញចិត្ត កម្ពុជា ដែលធានានូវលក្ខខណ្ឌការងារល្អ និងអនុលោមតាមអនុសញ្ញាអន្តរជាតិ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ម្ចាស់ម៉ាកបញ្ជាទិញ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ និងធានាបាននូវអនុលោមភាពការងារ និងអនុសញ្ញាអន្តរជាតិ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូអន្តរក្រសួងកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។

បើតាមលោករដ្ឋមន្ត្រីដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងយល់អំពីគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប នៅក្នុងសហគមន៍អឺរ៉ុប និងអាល្លឺម៉ង់។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូអន្តរក្រសួងកម្ពុជា បានជួបពិភាក្សាការងារជាមួយតំណាងគណៈកម្មការអឺរ៉ុប (EUCommission) , តំណាង នៃក្រសួងការងារ និងសង្គមកិច្ចអាល្លឺម៉ង់, តំណាង នៃក្រសួងសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចអាល្លឺម៉ង់, តំណាង IndustriAll, តំណាងសហព័ន្ធនិយោជក, សហព័ន្ធសហជីពអាល្លឺម៉ង់, តំណាងស្ថាប័ន ACT, និងក្រុមហ៊ុនម្ចាស់ម៉ាកសំខាន់ៗ មួយចំនួនរបស់អាល្លឺម៉ង់ ដែលកំពុងបញ្ជាទិញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបពីកម្ពុជា។

តាមរយៈជំនួបទាំងនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធគ្នាអំពីការរីកចម្រើន និងការអភិវឌ្ឍក្នុងវិស័យការងារនៅកម្ពុជា ក៏ដូចជាបានស្វែងយល់ពីគោលនយោបាយ និងទិសដៅរបស់សហគមន៍អឺរ៉ុប និងម្ចាស់ម៉ាកបញ្ជាទិញដែលនឹងត្រូវអនុវត្តសម្រាប់ឆ្នាំខាងមុខ ពិសេសច្បាប់ស្ដីពីការពិនិត្យអនុលោមភាពនិរន្តរភាព នៃអាជីវកម្ម (CSDDD) ផងដែរ។ ជាពិសេសទៀតនោះ ម្ចាស់ម៉ាកបញ្ជាទិញ ក៏បង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការតាំងចិត្តបន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ និងធានាបាននូវអនុលោមភាពការងារ និងអនុសញ្ញាអន្តរជាតិ។

តាមរយៈដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជា និងភាគីអាល្លឺម៉ង់ បានស្វែងយល់ពីគ្នា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីធានាបាននូវការបញ្ជាទិញពីម្ចាស់ម៉ាក ក៏ដូចជាការធានានូវផលប្រយោជន៍ និងលក្ខខណ្ឌការងារល្អសម្រាប់កម្ពុជាផងដែរ៕
អត្ថបទ ៖ សំអឿន



-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?