ព័ត៌មានជាតិ
ក្រសួងការងារ ផាកពិន័យទឹកប្រាក់ជិត ៣៧ លានរៀល ចំពោះរោងចក្រ ២ ដែលអនុវត្តផ្ទុយពីច្បាប់ស្ដីពីការងារ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការផាកពិន័យទឹកប្រាក់ប្រមាណជិត ៣៧ លានរៀល ចំពោះរោងចក្រចំនួន ២ ដែលអនុវត្តផ្ទុយពីច្បាប់ស្ដីពីការងារ ហើយការផាកពិន័យនេះ ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។

យោងតាមក្រសួងការងារ ក្រុមហ៊ុនចំនួន ២ ដែលទទួលរងការផាកពិន័យរួមមាន ៖ ទី១.ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិនបានត្រឹមត្រូវជូនកម្មករ-និយោជិត បង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៥។

អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា ១៦៦ មាត្រា ៣៦៣ ថ្មី និងមាត្រា ៣៨៣ អធិការការងារបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។

ទី២.ក្រុមហ៊ុន គូរី នីតែវែរ អិលធីឌី (GLORY KNITWEAR LTD.) ស្ថិតនៅផ្លូវជាតិលេខ ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានគណនា និងទូទាត់ប្រាក់បំណាច់អតីតភាពការងារមិនត្រឹមត្រូវ ជូនកម្មករ-និយោជិត ដែលបង្កើតជាវិវាទការងារ កាលពីព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៥។
អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា ៨៩ ថ្មី និងមាត្រា ៣៨២ អធិការការងារបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ២០ ១៦០ ០០០ (ម្ភៃលានមួយរយហុកសិបពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។
ក្រសួងការងារ សូមក្រើនរំលឹកដល់ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗ និងត្រូវទូទាត់នូវប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-និយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ក្នុងករណីមានការខកខានទូទាត់ ឬគណនាមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារ នឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕
អត្ថបទ ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ